សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ម្ចាស់​រថយន្ត​LANDROUERDEEENDER ដែល​ជា​រថយន្ត​របស់​ព្រានព្រៃ​លួច​ចូល​ឆ្លុះ​បរបាញ់​សត្វព្រៃ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ត្រពាំង​ក្រើន​ស្រុក​ថ្ពង​ខេត្ត​កំពង់ស្ពឺ​

ខេត្ត​កំពង់ស្ពឺ​៖ ថ្មីៗ​នេះ សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​ក្រុម​ជនល្មើស​ដែល​លួច​ចូល​ឆ្លុះ​បរបាញ់​សត្វព្រៃ​នៅ​ចំណុច​ព្រៃ​សហគមន៍ ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​ជាក់ស្តែង ដែល​កម្លាំងចម្រុះ​ចុះ​ប្រតិបត្តិ​ការណ៍​ឆ្មក់​បង្ក្រាប​ជនខិលខូច​ដែល​ចូល​បាញ់​បំផ្លាញ​សត្វព្រៃ​សហគមន៍​ទាំងនេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​០១,០០​នាទី​យប់ ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣​នេះ​។ ខ​ណះពេល​នោះ​ម្លាំង​មូលដ្ឋាន​អាវុ​ហត្ថ​ស្រុក​ថ្ពង​មាន​គ្នា​ចំនួន​០៣​នាក់ រថយន្ត​០១​គ្រឿង ដឹកនាំ​ដោយ​លោក អ​.​ឯក ច័ន្ទ កក្កដា សហការ​ជាមួយ​កម្លាំង អង្ការ​បង្ក្រាប​បទល្មើស​សត្វព្រៃ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផ្នែក​រដ្ឋបាល​ព្រឈើ​ឧ​រ៉ាល់ កម្លាំង​នគ​បាល​ស្រុក​ថ្ពង “​កម្លាំង​សហគមន៍​សត្វព្រៃ សហគមន៍​”​ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបី​មុម ស្រុល​ថ្ពង
​បាន​ចុះ​បង្ក្រាប​ក្រុម​ឆ្លុះ​បាញ់​សត្វព្រៃ​នៅ​ចំណុច​ព្រៃ សហគមន៍​ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង បាន​រឹបអូស​វត​ហ​ថុ​តាង​រួមមាន​÷

1-​រថយន្ត​ម៉ាក LANDRouERDEEENDER​ព៍ណ​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2.BO.0518
2-​គ្រាបកាំភ្លើង M.16​ចំនួន​២៥​គ្រាប់ បង់​១
3-​គ្រាប់​ការ​លី​ធូ​ចំនួន​១៣
4-​គ្រាប់​វ៉ាន​ឌឺ​ឡុង​ចំនួន​៤៥
5-​គ្រាប់កាំភ្លើង​ខ្យល​១​ប្រអប់​
6-​អត្ត​ញ្ញាណ​ប័ណ​២​សន្លឹក​
7-​ប័ណបើកប​១​សន្លឹក​
8-​កាត​ABA ១​សន្លឹក​
9-​កាត​ចាក់​វ៉ាក់សាំង​១​សន្លឹក​
10-​សា​ម៉ែ​ល​ឆ្លុះ​ចំនួន​១
11-​ស្រោម​ប្រអប់​កាំភ្លើង​M.16​ចំនួន​១
12-​កូនសោរ​ចំនួន​១​ចង្កោម​

​ក្រោយ​ពី​ចុះបង្ក្រាប សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង និង​ធ្វើ​កំណត់ហេតុ​ប្រគល់ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុកឧ​រ៉ាល់​។ បច្ចុប្បន្ន ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោល​បន្សល់​ទុក​ត្រឹមតែ​វត្ថុ​តាង បាន​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ក៍សាង​សុំណុំរឿង​តាម​និតិវិធី​។​

​ចំណែក​ក្រុម​ជនល្មើស​ទាំង​នោះ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​ភ្លាមៗ​នោះ​ពួកគេ​បាននាំគ្នា​ចាកចេញ​ពី​រថយន្ត​មួយគ្រឿង​ម៉ាក​LANDRouERDEEENDER ដែល​មាន​ស្កាក​លេខ​2.BO. 0518 ជាមូយគ្នានោះ​សមត្ថកិច្ច​ជំនាញ​បាន​ឆែករថយន្ត​ខាងលើ​នេះ​បាន​ឃើញ​មាន​ផ្ទុក​គ្រាប់​កាំ​ង​ភ្លើង​មាន​ចំនួន​ជា​ច្រើន​គ្រាប់ និង​វត្ថុតាង​មួយ​ចំនួន​រួម​ទាំង​អត្ត​សញ្ញា​ប័ន​ម្ចាស់​ឈ្មោះ ជិត ប៉ុណ្ណា​រិទ្ធិ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​-​ខ្មែរ រស់នៅ​ភូមិ​៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ​។​

​បច្ចុប្បន្ន ឈ្មោះ ជិត ប៉ុណ្ណា​រិទ្ធិ រូប​នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​ចូល​ទៅ​បរបាញ់​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​ដោយ​សហគមន៍​ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។ ដោយ​បាន​ប្រព្រឹត កាលពី​ថ្ងៃ​ទី​២២ ខែ​នេសា ឆ្នាំ​២០២៣​នេះ​៕