សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត អញ្ជើញ​ទស្សនា​ពិធី​ដង្ហែរ​ក្បួន​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ នៅ​ទី​លានជល់ដំរី​

​នៅ​រសៀល​ថ្ងែ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ដង្ហែរ​ក្បួន​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៣ នៅមុខ​ទី​លានជល់ដំរី នៃ​ខេត្ត​សៀមរាប​។

​ក្នុង​ពិធី​ដង្ហែរ​ក្បួន​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ គឺ​មាន​ការចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​យុវជន​កម្ពុជា​មកពី​គ្រប់​ទិស ដោយ​ទឹកមុខ​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។

​ក្បូន​ដង្ហែ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ នេះ គឺ​មាន​ចំនួន​៤​ផែន​ធំៗ និង​ផែន​តូចៗ​ចំនួន​៤៤​ផែន ដែល​បង្ហាញ​ពី​សិល្បៈ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កីឡា និង​អត្តសញ្ញាណ​ខ្មែរ​ជា​ច្រើន​ទម្រង់​។

​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​សំណាងល្អ នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​គ្រប់ៗ​គ្នា​៕​