
សមត្ថកិច្ចឆ្មក់បង្ក្រាបករណីដាំកញ្ឆាខុសច្បាប់ប្រមាណ៥ម៉ឺនដើម ក្នុងស្រុកពេជ្រាដា មណ្ឌលគិរី
ថ្ងៃចេញផ្សាយៈ April 16, 2023
ខេត្តមណ្ឌលគិរី៖ ជនជាតិ វៀតណាម ២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីដាំកញ្ឆាខុសច្បាប់ កាលពីរសៀលថ្ងៃ១៤ មេសា ម្សិលមិញនេះ ។ ចំណែកកញ្ឆាប្រមាណ ៥ម៉ឺនដើម ត្រូវបានដកបំផ្លាញកាលពីព្រឹកថ្ងៃទី១៥ មេសា ២០២៣នេះ នៅក្នុង ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមចម្លើយសារភាពជនជាតិវៀតណាមទាំងពីរនេះថា ពួកគេគ្រាន់តែជាកម្មកដាំ និងថែរក្សា ឱ្យថៅកែរបស់ពួកគេតែប៉ុណ្ណោះ ។ ចំណែកថៅកែបានរត់គេចខ្លួនភ្លាមៗក្នុងអំឡុងការបង្ក្រាបនោះ។
តាមប្រភពថា ផ្ទៃដីដាំកញ្ឆានេះជាកម្មសិទ្ធិរបស់លោក ម៉ៅ ធនារក្ស អតីតប្រធានមន្ទីរសាធារណការខេត្ត មណ្ឌលគិរី ។
ជុំវិញករណីខាងលើនេះ លោក ម៉ៅ ធនារក្ស មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ បើទោះបីជាយើងបានព្យាយាមទូរស័ព្ទទៅលោកជាច្រើនសារក៍ដោយ៕