សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទស្សនា គម្រោង​«​ភូមិ​ខ្ញុំ​»​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

នៅ​ព្រឹក ថ្ងៃ​សុក្រ ខែ​មេសា នេះ បន្ទាប់ពី​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៣ រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទស្សនា គម្រោង​«​ភូមិ​ខ្ញុំ​» ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​រៀបចំឡើង​នៅ​ខាងជើង​ប្រាសាទ​បាយ័ន​។

​គម្រោង​«​ភូមិ​ខ្ញុំ​» បាន​នាំយក​នូវ​ទស្សនី​ភាប​ធំៗ​ចំនួន​៨ មក​បង្ហាញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា ក្នុងនោះ​រួមមាន​៖
​ទី​១) ផ្ទះ​មរតក​ដូនតា​, ទី​២)​ផ្ទះ​នំ​ខ្មែរ​, ទី​៣)​សាលាឆទាន​, ទី​៤)​ផ្សារ​ខ្មែរ​, ទី​៥)​ឆាក​ធំ​, ទី​៦)​រោង DJ, ទី​៧)​វត្ថុ​យក្ស និង​ទី​៨)​រោង​សិប្បកម្ម​។

​គម្រោង​ទាំងអស់នេះ ត្រូវ​បើក​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​ទស្សនា​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ថ្ងៃ​ទី​១៤-១៥-១៦ ខែ​មេសា នេះ​ក្នុង​ព្រឹត្តិការណ៍​អង្គ​រ​សង្គ្រាន្ត​ផងដែរ​។​

​ការដាក់​បង្ហាញ​នូវ​គម្រោង​ធំៗ​ខាងលើ​នេះ​ជា​ការលើក​តម្កើន​ដល់​វប្បធម៌​ខ្មែរ ជា​ពិសេស​ជួយ​ដល់​សេដ្ឋកិច្ច​បងប្អូន ដែល​រស់នៅ​ខេត្ត​សៀមរាប​នេះ​បន្ថែម​ទៀត មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជួយ​ថែរក្សា​ទំនៀមទម្លាប់​ខ្មែរ​យើង និង​ផ្តល់​ឱកាស​ឱ្យ​មហា​គ្រួសារ​ខ្មែរ​ទាំងមូល​បាន​ចូល​ឆ្នាំ​ជួបជុំគ្នា សប្បាយ​ជាមួយ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ថែមទៀត​ផង​៕