ទីតាំង​បន​ល្បែងស៊ីសង​សង្វៀនមាន់​ជល់​លើដី និង​បៀរ​អាប៉ោង របស់​ឈ្មោះ ទី នៅ​ស្រុក​ព្រៃនប់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​

​ខេត្ត​ព្រះសីហនុ ៖ កម្លាំង​អធិការនគរបាល​ស្រុក​ព្រៃនប់​ចុះបង្ក្រាប​ទីតាំង​សង្វៀនមាន់​ជល់​លើដី របស់​ឈ្មោះ ទី ដែល​ម្តុំ​មនុស្ស​ចូល​លេង​យ៉ាង​អ​នាធិ​តេ​យ្យ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មដា ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ហេតុការណ៍​ចុះបង្ក្រាប​សង្វៀនមាន់​ជល់​ខាងលើនេះ បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​៣,០០​នាទី ថ្ងៃទី​៣១ ខែតុលា ២០២១ នៅ​ចំណុច​ផ្លូវ​គ្រោះ​ក្រហម ផ្លូវ​ចូល​ស្ទឹងហាវ គ​.​ម​.2 ។​

​ចំណែក មនុស្ស​ដែល​បាន​ចូល​ទៅ​លេង​ល្បែងស៊ីសង​សង្វៀនមាន់​ជល់​ខាងលើ ខណៈ​ដែល​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប ក៏​នាំគ្នា​រត់​ចេញពី​ទីតាំង​ល្បែង​នោះ​ព្រាត ដោយ​បន្សល់​ទុក​ត្រឹម​តែ​វត្ថុតាង​មួយចំនួន​នៅ​ទីតាំង​នោះ​។​

​ក្រោយ​ការបង្ក្រាប​សង្វៀន​ជល់​មាន់​លើ​ដី​ខាងលើ កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ បាន​ប្រមូល​យក​វត្ថុតាង​មួយ​ចំនួន ដែល​នៅ​ចំណុច​វង់​ល្បែងស៊ីសង​ខា​ង​លើ ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ចាត់​តាម​និតិ​វិធី​៕