​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ រឹបអូស​គ្រឿងញៀន​ជាង ២៥​គីឡូក្រាម

រាជធានី​ភ្នំពេញ​៖ អនុវត្ត​តាម​បទបញ្ជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណ​: នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​(​ក​១)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនា នាយករង​មន្ទី​រលោក ហុង សុវណ្ណារិទ្ធ នាយការិយាល័យ​(​ក​១)​មាន​ការចូលរួម​សហកា​រ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេក​បច្ចេកទេស​.​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ និង​លោក ថេង សំណាង ព្រះរាជអាជ្ញារង​ខេត្តសៀមរាប បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប ៖

-​គោលដៅ​ទី​១: នៅវេលា​ម៉ោង​១១:៣០​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ (​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩-១០) ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

-​គោលដៅ​ទី​២: នៅវេលា​ម៉ោង​១៤:៣៥​នាទី ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ បុរី​អចលនទ្រព្យ​អង្គរ ភូមិ​គោក​ត្នោត ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

-​គោលដៅ​ទី​៣: នៅ​ចំណុច​លំនៅដ្ឋាន​របស់​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​បា​លិលេ​យ្យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​
​លទ្ធផល​សរុប ៖
​ក​- ឃាត់ខ្លួន​ជនសង្ស័យ​៖ ៣​នាក់ :
១ -​ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ (​គ្មាន​លិខិត​ឆ្លងដែន​)
២-​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ ខ្មែរ​
៣-​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ (​ប្រពន្ធ លាង ម៉ាប់​)

​ខ​- ចាប់​យក​វត្ថុតាង : សារធាតុ​ញៀន​សរុប ២៥​គ​.​ក្រ ១០២,៤៣​ក្រាម​
១/​មេតំ​ហ្វេ​តា​មីន​(ICE) ២៥​កញ្ចប់​ធំ​-២​កញ្ចប់​តូច ស្មើ​ទម្ងន់ ២៥ គ​.​ក្រ ០៣១.៧៨​ក្រាម​
២/​មេតំ​ហ្វតា​មីន​(WY) ចំនួន ៧៨៥​គ្រាប់ ស្មើ​ទម្ងន់ ៧០.៦៥​ក្រាម​
៣/​ជញ្ជី​ថ្លឹង ១​គ្រឿង​
៤/​រថយន្ត ១​គ្រឿង​
៥/​ទូរស័ព្ទដៃ ចំនួន ៦​គ្រឿង​
៦/​ឯកសារ​មួយចំនួន​ទៀត ។​

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ចាប់​យក​ខាងលើ បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី ៕