
កម្ពុជាប្រកាសត្រៀមបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង ដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង
ភ្នំពេញ: បន្ទាប់ពីរងវិបត្តិជំងឺកូវីដ,១៨ រយៈពេលជិតបីរឆ្នាំកន្លងមក ពេលនេះប្រទសកម្ពុជា ក៏បានប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ “សម្រាប់ទេសចរណ៍វ៉ាក់សាំងរួចហើយ”។
ពាក់ព័ន្ធ ការបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្តើមដំបូងគេ ស្ថិតនៅក្រុងព្រះសីហនុ ក្រុងកោរ៉ុង ខេត្តព្រះសីហនុ និងនៅតំបន់វិស្សកាលតារាសាគរ ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង គឺបើកចាប់ពីថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ។
ដោយឡែក ខេត្តសៀមរាប បន្តបើកទទួលភ្ញៀវទេសចរណ៍ នៅខែមករា ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងគ្រប់គ្រាន់ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ គ្រប់គោលដៅដែលមានសុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវការឲ្យធ្វើចត្តាឡីស័កសណ្ឋាគារ រឺ តាមផ្ទះសំណាក់នានា នៅតំបន់ស្នាក់សម្រាប់ទៅទស្សនាទេសចរណ៍នោះទេ៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម: