​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៤

បន្ទាប់​ពី​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន បាន​យាង និង​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៤ ក្រោម​កិច្ច​ដឹកនាំ​ផ្ទាល់​ពី​ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហា​សា​ណាល់ ប៊ុល​គី​យ៉ា និង ឯកឧត្តម លី ខឹ​ជាំង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ ។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៤ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បាន​អនុម័ត​ទៅ​លើ​ឯកសារ​ចំនួន​៣ និង ធ្វើ​ការកត់សម្គាល់​ទៅលើ​ឯកសារ​ចំនួន​២ ក្នុង​រួមមាន​៖
-​ការអនុម័ត​ទៅ​លើ​ឯកសារ​ចំនួន​៣ ៖
​ឯកសារ​ទី​១)​សេចក្ដីប្រកាស​រួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​
ឯកសារ​ទី​២)​សេចក្ដីប្រកាស​រួម​អាស៊ាន​-​ចិន ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​ស្ដារឡើងវិញ​គ្រប់​ជ្រុងជ្រោយ
​ឯកសារ​ទី​៣) សេចក្ដីប្រកាស​រួម​អាស៊ាន​-​ចិន ស្ដី​ពី​ការពង្រឹង​ការអនុវត្ត​បៃតង និង​ប្រកបដោយ​ចីរភាព ។

-​ឯកសារ​ចំនួន​២ ដែល ធ្វើ​ការកត់សម្គាល់​រួមមាន​៖
​ទី​១)​ឯកសារ​វឌ្ឍនភាព​ស្ដីពី​ការអនុវត្ត​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ដើម្បី​សន្តិភាព និង​វិបុលភាព​ឆ្នាំ​២០២១-២០២៥
​ទី​២)​ឯកសារ​ទស្សនទាន ស្តី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​ទេស របស់​ចិន​ជាមួយ​អាស៊ាន ។​

​ឆ្នាំនេះ អាស៊ាន​-​ចិន បាន​ធ្វើ​មិត្ត​ជាមួយ​គ្នា​លើ​នយោបាយ ៣០​ឆ្នាំ​ហើយ​, ធ្វើ​ទំនាក់ទំនង ៣០​ឆ្នាំ ប៉ុន្តែ​ភាពជា​ដៃគូ​សន្ទនា​នេះ ២៥​ឆ្នាំ ដៃគូ​យុទ្ធសាស្ត្រ ១៨​ឆ្នាំ ។ អ្វី​ដែល​សំខាន់ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បាន​ឯកភាព​ដំឡើង​ភាពជា​ដៃគូ​នេះ នៅពេល​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បាន​ឯកភាពគ្នា នឹង​មាន​កិច្ចប្រជុំ ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន នៅ​ខែ​ក្រោយ ។​

​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ ចិន បាន​ក្លាយជា​ប្រទេស​មាន​ពាណិជ្ជកម្ម​ធំជាងគេ​ជាមួយ​អាស៊ាន ហើយ​វិនិយោគ ក៏​មាន​ច្រើនជាងគេ​ដែរ ។ ចិន បាន​ក្លាយ​ជា​ប្រភព​ទី​៤ នៃ​វិនិយោគ​ក្នុង​ប្រទេស​អាស៊ាន​ផងដែរ​។ ឆ្នាំនេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក៏​បាន​អបអរសាទរ និង​ចាត់​ទុក​ឆ្នាំ​២០២១ នេះ ជា​ឆ្នាំ​កិច្ចសហប្រតិបត្តិកា​រកា​រ​អភិវឌ្ឍ​ដោយ​ចីរភាព​អាស៊ាន​-​ចិន ។

​លើសពីនេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ផ្ដល់​នូវ​ការគាំទ្រ​ជា​ច្រើន ជាពិសេស វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​អាស៊ាន ផ្ដល់​ការគាំទ្រ​ក្នុង​ការកសាង​សហគមន៍​អាស៊ាន បន្ត​គាំទ្រ​ដល់ សមាហរណកម្ម​អាស៊ាន ហើយ​ជា​ពិសេស​ទៀត គឺ​បន្ត​ធ្វើ​យ៉ាងណា គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ ជាពិសេស ទៀត​នោះ គឺ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន បាន​លើកឡើង​ដោយ​ធ្វើយ៉ាងណា កសាង​សម្ព័ន្ធភាព និង​ការ​និង​កិច្ចសហកា​រលើ វិស័យ​សុខាភិបាល ហើយ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយគ្នា ហើយ​ជា​ពិសេស​ទៀត ក្នុង​ការលើក តម្កើង​ក្នុង​ការអភិវឌ្ឍ ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​នឹង​បន្ត​គាំទ្រ​លើ​ន​វា​នុវត្ត​ទាំងសងខាង​ផងដែរ នឹង​បន្ត​ជំរុញ​កិច្ច សហការ​បៃតង​។

​លើសពីនេះ ភាគី​ចិន​នឹង​បង្កើន​ចំនួន​ថវិកា​ចំនួន ១០​លាន​ដុល្លារ​ទៀត​ទៅ​ក្នុង​មូលនិធិ​កិច្ចសហការ អាស៊ាន​-​ចិន ជាពិសេស ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​និស្សិត​ពី​អាស៊ាន​ទៅ​រៀន​នៅ​ប្រទេស​ចិន​សម្រាប់​យុវជន ។ ជារួម កិច្ចប្រជុំ​ទទួលបាន​ផល​ជាច្រើន ហើយ​ភាគី​ទាំង​២ ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការបន្ត​ចរចា​ទៅមុខ ទៀត ពាក់ព័ន្ធ​នឹង COC ៕