​ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នកជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន ១១៦​នាក់​, ករណី​ជា​សះស្បើយ ចំនួន ២៨៧​នាក់ និង​ករណី ស្លាប់ ចំនួន​៩​នាក់

ភ្នំពេញ​៖ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ ប្រកាស​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១១៦​នាក់ (​លទ្ធផល​បញ្ជាក់​ដោយ​PCR), ករណី​ជា​សះស្បើយ ចំនួន ២៨៧​នាក់​, និង​ករណី ស្លាប់ ចំនួន​៩​នាក់ (​មិនទាន់​ចាក់​វ៉ាក់សាំង ៦​នាក់​) និង​មាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៧​នាក់​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិល​បាល បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា មាន​៖ ករណី​ឆ្លង​សរុប​៖ ១១៧,៨៨៨​នាក់​, ជាសះស្បើយ​សរុប​៖ ១១៣,២៦៤​នាក់​, ករណី​ស្លាប់​សរុប​៖ ២,៧៤៣​នាក់​, និង​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុបៈ​១៩,៥៣៦​នាក់ ៕