ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត អញ្ជើញ​ចុះ​ដោះ​ស្រា​​យ​រឿង​”​ក្តី​”​ដីធ្លី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ជាមួយ​ដី​ក្រុមហ៊ុន សេង សម្បត្តិ ដែល​កំពុង​សាងសង់​វីឡា​លក់ នៅ​ស្រុក​ដងទង់​

ខេត្ត​កំពត​: យោង​តាមផេក​ផ្លូវកា​ររបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បាន​អញ្ជើញ​ចុះ​ធ្វើ​ការដោះស្រាយ “​ក្ដី “​ជូន ពលរដ្ឋ នៅ​ចំណុច​ភូមិ​ស្រែ​ជា​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។

​ពាក់ព័ន្ធ​ករណី​នេះ ឯកឧត្តម បាន​បើក​ពិធី​ដោះស្រាយ ដីធ្លី​​នៅ​បរិវេណសាលាស្រុកដងទង់ ខេត្ត​កំពត ដែលបានការចូលរួមពីឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តគណៈអភិបាល រងខេត្តមន្ទីរជំនាញអាជ្ញាធរស្រុក ភូមិ ឃុំ និងតំណាងក្រុមហ៊ុនសេងសម្បត្តិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ករណីផលប៉ះពាល់ដីធ្លី វាងប្រជាពលរដ្ឋចំនួន ១៩​គ្រួសារ រស់នៅ ក្នុងភូមិស្រែជា ខាងជើងឃុំដងទង់ និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែត្រូវបានបញ្ចប់ នា ព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២១ នេះ ក្រោមវត្តមាន​របស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃ គណៈអភិបាលខេត្តកំពត ដែលបានប្រើប្រាស់ ឋានានុក្រមគ្រួសារប្រជាពលរដ្ឋ ចូលរួម សម្របសម្រួលដោះស្រាយជូនពួកគាត់ ដោយឈរលើភាពត្រឹមត្រូវតម្លាភាពនិងយុត្តិធម៌ ចំពោះពួកគាត់ ដោយទទួលបានភាពយុត្តិធម៌ទាំងអស់ គ្នា ។​