កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​បាន​គ្រឿងញៀន​ជិត​៩០០​គីឡូក្រាម នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ សីហនុ កាលពី​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ម្សិលមិញ ចុះ​បង្ក្រាប​បាន​គ្រឿងញៀន​ចំនួន​៣៤​បាវ ដែលមាន​ទម្ងន់​រហូត​ដល់​៨៨៤​គីឡូក្រាម នៅ​ចំណុចឃ្លាំង​ជួល​មួយកន្លែង ស្ថិតនៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានទៅដល់​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន រកឃើញ​គ្រឿងញៀន​ជិត​៩០០​គីឡូក្រាម ។

​បច្ចុប្បន្ន​វត្ថុតាង​ទាំងនោះ​ត្រូវ​រក្យាទុក​នៅ​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​។

​បើទោះជា​ដូច​ច្នេះ​ក៏ដោយ ពុំ​មាន​ជនសង្ស័យ​ណា​ម្នាក់​ក្នុងករណី​នេះ​ត្រូវបាន​ចាប់ខ្លួន​ទេ អំឡុង​ការបង្ក្រាប​នៅពេល​ជាមួយគ្នា​នោះ ៕