លោក អ៊ុំ ប៉ូល័​ក្ខ ប្រធាន​ច្រកទ្វា​អន្តរជាតិ​ម៉ឺន​ជ័យ​ខេត្តព្រៃវែង កំពុង​បើក​ភ្លើង​ខៀវ​ឱ្យ​បទល្មើស​ធ្យូង និង​ទំនិញគេចពន្ធ​ផ្សេង​ទៀត​ចរាចរណ៍​ឆ្លងកាត់​ទាំង​យប់​

ខេត្ត​ព្រៃវែង​៖ ក្រុម​អ្នកស្រុក​កំចាយមា​រថា នៅក្នុង​អំឡុង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ លោក អ៊ុំ ប៉ូល័​ក្ខ ប្រធាន​ច្រកទ្វា​អន្តរជាតិ​ម៉ឺន​ជ័យ ខេត្ត​ព្រៃវែង បាន​នឹង​កំពុង​បើក​ភ្លើង​ខៀវ​ឱ្យ​ទំនិញគេចពន្ធ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្លងដែន​ចូល​ប្រទេស​វៀតណាម និង​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ​ទាំងយប់ ជា​រៀងរាល់​យប់​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៨,២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ចំណុច​ច្រកទ្វា​អន្តរជាតិ​ម៉ឺន​ជ័យ ត្រូវ​គេ​ឃើញ​មាន​ដាក់​បារាស់​បំភ្លឺ​ដោយ​បំពូលភ្លើង​ជាច្រើន និង​ដាក់​ខ្សែរ​បារាស់​ទទឹង​ផ្លូវ​មាន​ដាក់​កុងត្រូល​ឱ្យ​មន្ត្រីនគរបាល​មួយចំនួន​នៅ​ចាំ​យាម​ចំណុច​ប៉ុស្តិ៍ ដែល​ស្ថិតនៅ​ភូមិ​-​ឃុំ ក្រ​បៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។ នៅ​ច្រកទ្វា​អន្តរជាតិ​ម៉ឺន​ជ័យ តាំង​ពី​ព្រលប់​រហូតទល់​ភ្លឺ​តែម្តង ចាំ​រាប់​ក្បាល់​ឡាន​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ខាងលើនេះ​។​

​អ្នក​ភូមិ​ក្នុង​ឃុំ​ក្របៅ​បានឲ្យដឹង​ទៀតថា លោក អ៊ុំ ប៉ូល័​ក្ខ ដែល​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​អន្តរជាតិ​ម៉ឺន​ជ័យ រូប​នេះ​មួយរយៈ​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា​ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹក​ឆ្លងកាត់​តាម​ច្រកទ្វា​ទ្វេភាគ្គី​ម៉ឺន​ជ័យ និង​ស្រុក​តឹង​បៀ​ន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម ។

​ជាក់ស្តែង ទំនិញ​ដែល​ដឹកជញ្ជូន​នាំចេញ រឺ​ចូល​ពី​ប្រទេស​មហាមិត្ត​ពី​វៀតណាម​ចូល​មក​កម្ពុជា​នោះ នៅ​ពេល​ថ្ងៃ​មិនសូវ​មាន​ប៉ុន្មាន​ទេ តែ​បើ​ពេល​យប់​វិញ​នោះ គឺ​ដឹង​ថា​នាំគ្នា​ដឹក​ក្នុង​មួយ​យប់ៗ​ទល់​ភ្លឺ​តែម្តង​។ លុះ​មកដល់​ព្រឹក​ឡើង​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ២០២២ មាន​មន្ត្រី​ប៉ូ​សម្នាក់​ប្រចាំ​ច្រក​ម៉ឺន​ជ័យ​ឈ្មោះ ស៊ា​ង ឡែន លេខ​ទូរស័ព្ទ 012353562)​បាន​មក​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា មេ​ខ្ញុំ​បញ្ជា​ថា​សុំឲ្យ​ប្រាប់​ក្រុមអ្នកកាសែត​ចាកចេញ​ពី​ទីតាំង​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ ព្រោះ​គេ​ពិបាក​ឲ្យ​នាំ​ទំនិញ​ចេញចូល​ឆ្លងទៅ​ប្រទេស​វៀតណាម​។​

​ពាក់ព័ន្ធ​ករណី ទំនិញ​គេច​ពន្ធ​ដោយ​មាន​ការ​ឃ​ប់​ឃឹត​គ្នា​ជា​ប្រព័ន្ជ​ដែល​មាន​មន្ត្រី​ឈរជើង​ប្រចាំការ​នៅ​ច្រកទ្វា​ទ្វេភាគ្គី​អន្តរជាតិ ម៉ឺន​ជ័យ ដូច​ជា​មន្ត្រី គយ នគរបាល​ទទួល​ផ្នែក​អន្តប្រវែសន៍ និង​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ លោក អ៊ុំ ប៉ូល័​ក្ខ ប្រជាពលរដ្ឋ​ថា មិនគួរ​មាន​ការសហការ​បើកភ្លើង​ខៀវ ឲ្យមាន​ទំនិញគេចពន្ធ​អត់ច្បាប់ ឲ្យ​ចរាចរណ៍​ដោយ​លួចលាក់​បែបនេះ​ទល់​តែ​សោះ ព្រោះនេះ​ជា​ដើមហេតុ ដែល​ធ្វើឲ្យ​បាត់បង់​ចំណូល​ជាតិ​យ៉ាង​ធ្ងន់ធ្ងូ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ អ្នកស្រុក​កំចាយមារ​ខេត្ត​ព្រៃវែង បាន​ទទូច​ស្នើរ​សុំ​ដល់​លោក ជា សុ​មេធី អភិបាល​នៃ​អ​គណៈ​អភិបាលខេត្ត​ព្រៃវែង សូម​មេត្តា​ដាក់​កម្លាំង​ស៊ើបអង្កេត ត្រួតពិនិត្យ ឲ្យបាន​មាត់ចត់​ទៅលើ​មន្ត្រី​ខិលខូច​ទាំងនេះផ​ង និង​ជួយ​មាន​វិធានការ​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​ចរាចរ​រណ៍​ឆ្លងកាត់​ច្រកព្រំដែន​ទ្វេភាគ្គី​អន្តរជាតិ​ម៉ឺន​ជ័យ​នេះផង​៕