
បាត់ខ្លួនជនជាតិចិន ២៣នាក់ ក្រោយពីលិចទូកនៅកណ្តាលសមុទ្រកោះតាង
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ជនជាតិចិន ២៣នាក់ក្នុងចំណោម៤១នាក់បានបាត់ខ្លួនទៅក្នុងលំហរសមុទ្រ កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ត្រង់ចំណុចពយសារី និងកោះតាង ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ក្រោយទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចនាយកដ្ឋាននគរ បាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្គ្រោះ ក្នុងនោះដែជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយសង្គ្រោះមនុស្សចំនួន ១៨ នាក់ ទាន់ពេលវេលា និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន២៣នាក់ទៀត។
លោកថា តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំ ណាងជនរងគ្រោះ ដែលបានលិចទូកនោះ បានឱ្យដឹងថា ពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២ ២ តាមរយៈកប៉ាលលឿន១គ្រឿង បន្ទាប់មកបាន សាងមកឲ្យទូកឈើ១គ្រឿងទៀត នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២ ០២២ នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន២នាក់ និងបានបន្ត នៅលើទូក ឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើនោះបានខូច និងធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ផ្តើមលិច បន្តិចម្តងៗ ទើបមានទូកនេសាទ១ គ្រឿងប្រភេទទូកអូស ព័ណ៌បៃតង មានមនុស្សចំនួន៦នាក់ បានមកទទួលយកតៃកុង ខ្មែរ២នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១នាក់ខាងលើនោះចោល ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានសហការជាមួយជនជាតិចិនដែលជាដំណាងអ្នកដំណើរ កំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែល កំពុងបាត់ខ្លួននោះ៕