រុស្ស៊ី​អំពាវនាវ​ម្ដង​ទៀត​ឲ្យ​ទាហាន​អ៊ុយ​ក្រែន​ក្នុងក្រុង​Mariupol​ដាក់អាវុធ​ព្រម​ចុះចាញ់​

(​មូ​ស្គូ​)៖​កងកម្លាំង​រុស្ស៊ី​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឱ្យ​ទាហាន​អ៊ុយ​ក្រែន​ដែល​ឈរជើង​នៅក្នុង​ទីក្រុង​កំពង់ផែ​Mariupol​ដាក់អាវុធ​ចុះ​ព្រម​ចាញ់​ខ្លួន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បានឲ្យដឹង​ថា​កងកម្លាំ​ង​រុស្ស៊ី​បាន​អំពាវនាវ​ដល់​ទាហាន​នៃ​កងវរសេនាតូច​ជាតិនិយម​និង​ទាហាន​ស៊ីឈ្នួល​បរទេស​របស់​អ៊ុយ​ក្រែន​ឲ្យ​បញ្ឈប់​ប្រតិបត្តិ​ការការពារ​របស់​ពួកគេ​។​

​ក្រសួង​ដដែល​បន្តថា​ការអំពាវនាវ​កន្លងមក​របស់​ខ្លួន​ចំពោះ​ភាគី​អ៊ុយ​ក្រែន​មិន​ទទួលបានផ​លវិ​ជ្ជមាន​នោះទេ​ពោល​គឺ​គ្មាន​ទាហាន​អ៊ុយ​ក្រែនណា​ម្នាក់ព្រម​ដាក់អា​វុ​ធ​ចុះចាញ់​នោះទេ​៕