​លោក Biden និយាយថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ដល់​ប្រទេស​អ៊ុ​យក្រែន​

(Reuters): កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ៨០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​ប្រទេស​អ៊ុ​យក្រែន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ជាមួយ​នឹង​ជំនួយ​ថ្មី រួម​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ជាច្រើន​គ្រឿង​។​

​លោក Biden បាន​និយាយថា “​ជំនួយ​នោះ រួមមាន​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ចំនួន ៨០០​គ្រឿង ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា យោធា​អ៊ុយ​ក្រែន​អាច​បន្ត​បញ្ឈប់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ដែល​បាន​កំពុង​វាយប្រហារ​ប្រជាជន​របស់​ពួកគេ​” ៕