
ក្រុមឧទ្ទាមវាយប្រហារនៅភាគខាងកើតប្រទេសកុងហ្គោបានសម្លាប់មនុស្សជាង ៦០ នាក់
កាលពីថ្ងៃអង្គារិ៍ អ្នកស្រុកក្នុងតំបន់បាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលជាប់សង្ស័យបានសម្លាប់មនុស្សជាង ៦០នាក់ក្នុងរយៈពេលប្រាំថ្ងៃ នៃការវាយប្រហារលើភូមិមួយចំនួននៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
អ្នកស្រុកបានប្រាប់អ្នកយកសារព័តមានរ៉យទ័រថា ក្រុមអ្នកវាយប្រហារដែលត្រូវបានគេជឿថា ជាក្រុមឧទ្ទាមមកពីកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) បានកំណត់គោលដៅយ៉ាងហោចណាស់ចំនួនប្រាំភូមិ ហើយការវាយលុកនេះនៅតែបន្តកើតមាន។
នៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសបានគ្របដណ្តប់ដោយអំពើហិង្សាយ៉ាងខ្លាំង ដែលរដ្ឋាភិបាលកុងហ្គោបានតែងតាំងមន្ត្រីយោធាឱ្យគ្រប់គ្រងខេត្ត North Kivu និងខេត្ត Ituri ដែលនៅក្បែរនោះក្នុងខែឧសភា។ ប្រទេស Uganda បានបញ្ជូនទាហានជាង ១០០០នាក់កាលពីខែធ្នូ ដើម្បីធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងនឹងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF)។
ប៉ុន្តែ ការ វាយ ប្រហារ បាន បន្តយ៉ាងខ្លាំង ខណៈ ដែលកងយុទ្ធជនកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) បាន វាយ ប្រហារលើ ជន ស៊ីវិល ក្នុង តំបន់ ដែលជា ការ សង សឹក ចំពោះ យុទ្ធនាការ យោធា៕