
ពលរដ្ឋថាផ្ទៃដីដែនជម្រកសត្វព្រៃក្នុងស្រុកចំនួនពីរ”ស្រុកលំផាត់ និងស្រុកកោះញ៉ែក” ដីរាប់ពាន់ហិក.តា ត្រូវគេយកគ្រឿងចក្រធ្វើការរុញផ្តួលរំលំឈើតូចធំទន្ទ្រាន់យកដី
ខេត្តមណ្ឌលគិរី: ក្រុមប្រជាពលរដ្ឋស្រុកកោះញ៉ែកបានឲ្យដឹងថា ក្នុងអំឡុងពេលចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំ(ចិន-វៀតណាម)កន្លងទៅថ្មីៗនេះ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវគេឃើញជនឈ្លៀតឱកាសមួយក្រុមលួយកគ្រឿងចក្រចូលឈួសឆាយដីព្រៃផ្តួលរំលំឈើព្រៃការពារស្ថិតនៅចំណុចភូមិអូររវ៉ាក់ឃុំរយ៉ស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី និងដីដែនជម្រកសត្វព្រៃចំណុចអូររវ៉ាក់ស្រុកលំផាត់ខេត្តរតនគិរី។
ប្រជាពលរដ្ឋបានបន្តថា ដីដែលគ្រឿងចក្រកំពុងសម្រុកឈូសឆាយនៅតំបន់ព្រៃការពារចំណុចដែនជម្រកសត្វព្រៃទាំងនោះសង្ស័យគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរថ្នាក់ខេត្តទាំងពីនេះឡើយ។
សកម្មភាពដែលបាននិងកំពុងធ្វើការឈូសឆាយដីព្រៃដែនជម្រកសត្វខាងលើនេះ អ្នកភូមិអូរវ៉ាក់ក្នុងឃុំរយ៉បានគាត់សម្គាល់ឃើញថា ការដាក់គ្រឿងចក្រឈូសឆាយដីព្រៃចំណុចនោះហាក់ដូចជាលឹបលរៗមិនប្រក្រតី និងមានអ្នកចាំមើលផ្លូវខ្លាចអ្នកកាសែតឃើញនិងមានការថតរូបភាព ដើម្បីធ្វើការផ្សព្វផ្សាយ ជាដើម។
ជាក់ស្តែង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានគេឃើញមានគ្រឿងចក្រ “អាប៊ុលនិងអ៊ិចស្ការវ៉ាទ័រចំនួន០២គ្រឿង” ដែលកំពុងឈួសឆាយវ៉ៃព្រៃផ្តួលរំលំព្រៃឈើយ៉ាងគំហុក ដោយគេពុំឃើញមានអាជ្ញាធរ និងសមត្ថកិច្ចជំនាញចុះទៅធ្វើការទប់ស្កាត់ឡើយ។
អ្នកភូមិបានបង្ហើបថា ករណីឈូសឆាយដីព្រៃដែនជម្រកសត្វខាងលើនេះ មានមេខ្យល់ចំនួន២នាក់ កំពុងទទួលលុយសម្របសម្រួលឲ្យប្រជាពលរដ្ឋនៅចំណុចភូមិ-ឃុំ ខាងលើនេះ ត្រៀមផ្តិតមេដៃឯកសារមួយចំនួនដែលពាក់ព័ន្ធដីដែលខ្លួនបានធ្វើការឈូសឆាយ។ អ្នកភូមិថា អ្នកទាំងពីនេះមានឈ្មោះ ថៃ ភេទប្រុស-ខ្មែរ និងម្នាក់ទៀត ឈ្មោះ ម៉ៅ ជាមេខ្យល់បានដើរប្រកូកប្រកាសតាមភូមិក្នុងស្រុកកោះញ៉ែកខេត្តមណ្ឌលគិរីនេះ យកស្នាមមេដៃអ្នកភូមិ ដើម្បីធ្វើការក្លែងបន្លំឲ្យស្របទៅតាមច្បាប់រដ្ឋ។
ដោយឡែកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបានគេឃើញមានការដាក់គ្រឿងចក្របន្ថែមចំនួន ០៣គ្រឿងទៀត សម្រាបធ្វើការឈូសឆាយដីព្រៃដែនជម្រកសត្វព្រៃខាងលើនេះទាំងយប់តែម្តង។
ពាក់ព័ន្ធការឈូសឆាយទន្ទ្រាន់ដីព្រៃការពារដែនជម្រកសត្វព្រៃខាងលើនេះ លោក ឌឹម នី អភិបាលស្រុកកោះញ៉ែក លោកបានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១៤ កុម្ភៈ ២០២២នេះ ពាក់ព័ន្ធខាងលើនេះលោកមិនអាចសុំការបំភ្លឺបានទេជុំវិញបញ្ហានេះព្រោះលោកកំពុងជាប់ប្រជុំ។
យ៉ាងណាក៏ដោយ ករណីលួចឈូសឆាយទន្ទ្រាន់យកដីដែនជម្រសត្វព្រៃចំណុចខាងលើនេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី ឲ្យដឹងថា លោកមិនបានដឹងទេ ដោយលោកមិនទាន់ទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានស្រុកកោះញ៉ែក។ លោកថា លោកនិងឲ្យកម្លាំងជំនាញរបស់លោកចុះទៅជាមួយអាជ្ញាធរស្រុកកោះញ៉ែក ដើម្បីពិនិត្យលើដីព្រៃការពារខាងលើនេះ៕