ជា​កិត្តិយស​សម្រាប់​កម្ពុជា​! ព្រះអង្គម្ចាស់​រជ្ជទាយាទ​នៃ​លុច​សំបួ អញ្ជើញ​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្តសៀមរាប ដើម្បី​ស្វែងយល់​ពី​រមណីយដ្ឋាន​អង្គរ​

​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ ២០២៥ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ​នៃ​ប្រទេស​លុច​សំបួ ដែល​បាន​អញ្ជើញ​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ព្រះអង្គម្ចាស់​រជ្ជទាយាទ មានការ​អមដំណើរ​ដោយ ឯកឧត្តម Xavier Bettel, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ជា​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​សកម្មភាព​មនុស្សធម៌​, និង ឯកឧត្តម ឌិ​ត ទីណា​, រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ការយាង​មក​កម្ពុជារ​បស់​ព្រះអង្គម្ចាស់ Guillaume ជា​សញ្ញា​នៃ​ទំនាក់ទំនង​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​លុច​សំបួ ជាពិសេស​ក្នុង​វិស័យ​វប្បធម៌ ទេសចរណ៍​៕​