
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អបដំណើរដោយមេបញ្ជាការមេបញ្ជាការរង នាយរងសេនាធិការ នាយ និងពលទាហាន អញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ និងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារ និង មួយចំនួន ដែលបានកសាងរួច និងកំពុងកសាងបន្ត នៅក្នុងអង្គភាពនីមួយៗ នៃកងពលតូចអន្តរាគមន៍ចំណុះទាំង៣។
ក្នុងដំណើរចុះត្រួតពិនិត្យនេះផងដែលឯកឧត្តម មេបញ្ជាការ មានប្រសាសន៍ណែនាំដល់ នាយ និងពលទាហានទាំងអស់ដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន កម្ពុជា- ថៃ- ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងក្តាប់ជាប់រាល់សភាពការណ៍ដែលកើតមានឡើង បន្តរការសាងសង់ជំរកស្នាក់នៅ រួមទាំងការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ និង ជាដើម និងបានកោតសរសើរដល់កងកម្លាំងវិស្វកម្ម កងទ័ពជើង និងក្រុមការងារវិស្វកម្ម កងពលធំ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលនានាកន្លងមក ។ ត្រូវបន្តពង្រឹងការសហការឲ្យបានស្អិតរមួតជាមួយអង្គភាពមិត្ត ក្នុងការ ចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវសកម្មភាពផ្សេងៗដែលកើតមានឡើង ជាយ:ថាហេតុ ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពរវាងប្រទេសជិតខាង៕