កិច្ចប្រជុំ​ពិភាក្សា​រវាង​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវ​នីតីសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​) និង ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា នា​ព្រឹក​សុក្រ ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ដឹកនាំ​ដោយ លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា និង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​កិច្ចប្រជុំ​នេះ រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​។

​កិច្ចប្រជុំ​ពិភាក្សា​រវាង​គណ​:​កម្ម​ការ​ទី​៨ នៃ​រដ្ឋសភា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​នាពេលនេះ ក៏​ដើម្បី​ប្រមូល​ធាតុ​ចូល​មួយចំនួន រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ ជូន​ដល់​រដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​