
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តគម្រោងដោយក្រុមហ៊ុន SCE បានសម្រេចសាងសង់ស្ថានីយ៍បូមទឹក គីឡូម៉ែត្រលេខ៩ មាន៤ម៉ូទ័រ បូមធំៗដ៏មានសារៈសំខាន់បំផុត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌប្ញស្សីកែវ
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ការងារ គម្រោងសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ដែលមាន ៤ម៉ូទ័រធំៗ ដ៏មានសារសំខាន់បំផុត ក្នុងការបូមរំដោះទឹកភ្លៀង ប្រឡាយអូវែង ប្រឡាយបាក់ទូក និងតំបន់វត្តទួល តំបន់ទួលសង្កែ ព្រមទាំងមួយផ្នែករំដោះចេញពីតំបន់ស្ថានីយទួលគោកផងដែរ ។
ម្យ៉ាងវិញទៀតគម្រោងស្ថានីយបូមទឹកថ្មី គីឡូម៉ែត្រលេខ៩ នេះគឺជួយរំដោះទឹកចេញពីផ្លូវ៥៩៨ និង សង្កាត់ស្វាយប៉ាក សង្កាត់ប្ញស្សីកែវ ផ្លូវលេខ៧០ ជាពិសេសតំបន់ភ្នំពេញសេនធ័រ សម្រេចបាន៧៥% ប្រកបដោយគុណភាព និងសោភ័ន្ធភាព សុវត្ថិភាពការងារ ។
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ បន្តមេត្តាយោគយល់ពេលការដ្ឋានមិនទាន់បានបញ្ចប់ មានគ្រឿងចក្រធំៗក្នុងរង្វង់ការដ្ឋាន និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវ ជាពិសេសមាត់ប្រឡាយនានា ។
ម្យ៉ាងដើម្បីលើកកម្ពស់សោភ័ន្ធភាព ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តតំបន់ជុំវិញនៃរាជធានីភ្នំពេញយើងទាំងមូល ៕