
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គតនៅប្រទេស បារាំង
ថ្ងៃចេញផ្សាយៈ November 29, 2021
តាមការ បង្ហោះ នៅ លើ បណ្តាញ សង្គម របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន ឲ្យ ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូល ទិវង្គត កាលពីវេលាព្រឹកម៉ោង៩ និង ៤០នាទី ម៉ោង នៅប្រទេស បារាំង ដែលត្រូវ នឹង ម៉ោង ប្រមាណ ៣ និង ៤០នាទីរសៀល ម៉ោង នៅ រាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កញារីទ្ធ បានបញ្ជាក់ថា ដំណឹង នេះ លោក ទទួលបានពី លោក អ៊ុម ដារាវុឌ្ឍ ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចក្រុមព្រះ។
សូម បញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕