
សមត្ថកិច្ចខេត្តរតនគិរីចុះរឹបអូសវត្ថុតាងរុករករ៉ែត្បូងមួយកន្លែង ក្នុងស្រុកបរកែវ
ខេត្តរតនគិរី៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែងរឹបអូសបានសម្ភារៈមួយចំនួន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅភូមិ-ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
ក្រោយមានសេចក្តីរាយការពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រីស្នងការ ដឹកនាំបញ្ជាដោយលោកវរសេនិយ៍ទោ ស៊ូ ហុង ហើយរឹបអូសបានសម្ភារៈមួយចំនួន ពាក់ព័នសម្ភារៈសម្រួលកិច្ចការរុករករ៉ែត្បូង ដូចជាម៉ាស៊ីនភ្លើង និងឧបករណ៍សម្រាប់បាញ់ញ៉ ដើម្បីរុករករ៉ែត្បូង ជាដើម។
ចំណែក អ្នករុករករ៉ែត្បូងទាំងនេះ ក៍ត្រូវបានគេចខ្លួចដោយសុវត្ថភាព ពួកគេបន្សល់ទុកត្រឹមតែឧបករណ៍រុករករ៉ែ មួយចំនួនប៉ុណ្ណោះ។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោយការចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងរ៉ែត្បូងខាងលើ កម្លាំងជំនាញបានរឹបអូសវត្ថុតាងមួយចំនួននៅគោលដៅរ៉ែត្បូងចំណុចភូមិ-ឃុំឡាមិញស្រុកបរកែវ ខាងលើនេះ ដើម្បីបន្តនិតិវិធីទៅតាមច្បាប់៕