ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​តាំងខ្លួន​ជា​ព្រះ​ម៉ែ live និយាយ​តាម TikTok ដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូ​ររបស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត

​ភ្នំពេញ​៖ យ៉ាងហោចណាស់ ស្ត្រី​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​ព្រះ​ម៉ែ​Iive​គេ​បាន​និយាយ​ប្រកាស​ក្តែងៗ​តាម​TikTok បាន​ធ្វើ​ឲ្យ​បេះ​ពាល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ខណៈ​ពេល​នេះ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​មាន​ឈ្មោះ ភី អ៊ូ​ក បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បាន​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ស្ត្រី​រូប​នេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ធ្វើការ​សួរ​នាំ​ទៅ​តាម​និតិ​វិធី​ហើយ​៕​