
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣១-៦មិថុនា ប្រយ័ត្នខ្យល់កន្ត្រាក់ និងផ្គររន្ទះ
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៣០ ឧសភា នេះ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី ៣១ ខែ ឧសភា ដល់ថ្ងៃទី០៦ មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីទៀបទៅខ្ពស់ មានផ្គររន្ទះខ្យល់ន្ត្រាក់ ដែលនេះសូមឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនថា
១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់។
ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕