គណបក្ស​ប្រជាជន​កម្ពុជា មាន​លេខ​រៀង​ទី​១៨ សម្រាប់​ប្រកួត ប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​លេខ​រៀង​ទី​១៨ សម្រាប់​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង ឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ត្រូវបាន​រៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ ក្រោម​ព្រះ​វត្តមាន​សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រមទាំង​មាន​ការចូលរួម​ពី សំណាក់​តំណាង​គណបក្ស​នយោបាយ​ទាំង​១៨ ដែល​បាន​ចុះបញ្ជី​នៅ គ​.​ជ​.​ប រួចរាល់​។​

​ខាងក្រោម​នេះ​ជា​លំដាប់​លេខ​រៀង​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧៖

១៖ សំបុក​ឃ្មុំ​
២៖ គណបក្ស​ខ្មែរ​តែមួយ​
៣៖ សញ្ជាតិ​កម្ពុជា​
៤៖ ខ្មែរ​រួបរួម​ជាតិ​
៥៖ កម្លាំង​ប្រជាធិបតេយ្យ​
៦៖ កសិករ​
៧៖ ស្ត្រី​ដើម្បី​ស្ត្រី​
៨៖ គណបក្ស​ខ្មែរ​ឈប់​ក្រ​
៩៖ ហ្វ៊ុន​ស៉ិនប៉ិច​
១០៖ ធម្មាធិបតេយ្យ​
១១៖ គណបក្ស​មូលដ្ឋាន​
១២៖ បំណង​ប្រជាពលរដ្ឋ​
១៣៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
១៤៖ ឯកភាព​ជាតិ​ខ្មែរ​
១៥៖ ខ្មែរ​អភិរក្ស​
១៦៖ យុវជន​កម្ពុជា​
១៧៖ ជនជាតិដើម​ប្រជាធិបេតយ្យ​
១៨៖ គណបក្ស​ប្រជាជន​កម្ពុជា​