
លោក អ៊ិត សឿង អធិការរងស្រុកកូនមុំ ត្រូវបានស្នងការនគរបាលខេត្តរតនគិរីចេញលិខិតបង្គាប់ការផ្អាក់ការងារជាបណ្ណោះអាសន្ន ពាក់ព័ន្ធករណីលួចបើកសង្វៀនមាន់ជល់ល្មើសច្បាប់ក្នុងស្រុក
ខេត្តរតនគិរី៖ លោក អ៊ិត សឿង អធិការរងស្រុកកូនមុំ ត្រូវបានស្នងការនគរបាលខេត្តរតនគិរី ចេញលិខិតបង្គប់ការផ្អាកការងារ និងតួនាទីជាអធិការរងជាបណ្ណោះអាសន្ន ពាក់ព័ន្ធអធិការនគរបាលរូបនេះបានលួចបើកបទល្មើសសង្វៀនមាន់នៅក្នុងស្រុកកូនមុំខេត្តរតនគិរី។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានលួចប្រព្រឹតបើកមាន់ជល់នៅចំណុចភូមិ០៣ ឃុំ ត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមលិខិតបង្គាប់ការរបស់ស្នងការខេត្តរតនគិរី លេខ៨៥០/២៣ ល.ប.ក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា៖
1- ត្រូវបានផ្អាកការងារបណ្ណោះអាសន្ន ចំពោះលោក វរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ៥៧០០ អធិការរង នៃអធិការរដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុ ប្រព្រឹត្តខុសទៅនិងវិនយ័របស់កម្លាំងនគរបាលជាតិ។
2-លោកវរសេនីយ៍ត្រី អ៊ិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការរិយាល័យបុគ្គលិក ដើម្បីរងចាំចង្អុលណែនាំរបស់នាយកដ្ឋានបុគ្គលិក។
3-លោក អ៊ិត សឿង ត្រូវគោរពនិងអនុវត្តតាមលិខិតបង្គប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
គួរបញ្ជាក់ថា មន្ត្រីនគរបាលឈ្មោះ អ៊ិត សឿង រូបនេះបានប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់កម្លាំងនគរបាលជាតិយ៉ាងធ្ងន់ធ្ងូ។ ករណីលួចបើកសង្វៀនមាន់ជល់នេះ ដោយរដ្ឋាភិបាល កំពុងតែរឹតបន្តឹងពាក់ព័ន្ធករណីភូមិ-ឃុំ មានសុវត្ថភាព មន្ត្រីនគរបាលរូបនេះមិនបានជួយការពារសុវត្ថភាពជូនប្រជាពលរដ្ឋ បែជាលួចប្រព្រឹត្តបទល្មើសជល់មាន់ដោយខ្លួនឯងទៅវិញ៕