បាក់​រណ្ដៅ​រ៉ែ​មាស​ស្លាប់​៤​នាក់ នៅ​ស្រុក​សណ្តាន​ខេត្ត​កំពង់ធំ​

​ខេត្ត​កំពង់ធំ​៖ សមត្ថកិច្ច​បាន​និយាយថា យ៉ាងហោច​ណាស់​បុរស​៤​នាក់​បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​៤ ឧសភា​ព ម្សិលមិញ​ដោយសារ​ការបាក់​រណ្ដៅ​រ៉ែ​មាស​នៅក្នុង​ភូមិ​ស្នង​អន ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ។​

​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​៖
​ទី​១.​ឈ្មោះ បៀ​ន ហោ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​វាល​ព្រីង ឃុំ​ឈើ​ទាល ស្រុក​សណ្ដាន់​
​ទី​២.​ឈ្មោះ សុខ ឈាន់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្ទោល ឃុំ​មាន​ជ័យ ស្រុក​សណ្ដាន់​
​ទី​៣.​ឈ្មោះ យឹម ចិត្ត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ វាល​ព្រីង ឃុំ​ឈើ​ទាល ស្រុក​សណ្ដាន់ និង​ទី​៤.​ឈ្មោះ ពេល វុទ្ធី (​តា​វ៉ែនតា​) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ម ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​រី​ឯ​ម្ចាស់​រណ្ដៅ​ឈ្មោះ ស្វាយ ភឿន អាយុ ៣៣​ឆ្នាំ ប្រពន្ធ ឈ្មោះ មឿន សុខ​វី អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​វាល​ព្រីង ឃុំ​ឈើ​ទាល ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ។​

​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ថា មាន​រណ្ដៅ​មាស​ជាច្រើន​កំពុងតែ​ធ្វើ​សកម្មភាព​យ៉ាង​ក្ដៅគគុក​ក្រោម​អំពើពុករលួយ​ដោយ​គ្មាន​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​រណ្ដៅ​រ៉ែ ចំ​ណុ​ទីតាំង​ម្តុំ​នេះ​ដែរ​។​

​ចំណែក​ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះទៅពិនិត្យ រួច​ត្រឡប់​មក​វិញ​ភ្លាមៗ​ខណៈ​សំណុំរឿង​នោះ​ត្រូវបាន​គេ​បិទ​ជិត​រហូតមកដល់​ថ្ងៃនេះ ៕