មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប ចុះបង្ក្រាប​សាច់ជ្រូក​ដែល​មាន​ផ្ទុក​ជំងឺប៉េស្ត្រ​អា​ហ្រិ​ក (ASFV) ជិត​២​តោន

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២ ៣​នេះ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» និង​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួង​កសិកម្ម បាន​ដុត​បំផ្លាញចោល​សាច់ជ្រូក និង​សរីរាង្គ​ជ្រូក​បង្កក​សរុប ១,៧៦០​គីឡូក្រាម​។​

​ពាក់ព័ន្ធ​ការដុត​បំផ្លាញ​ចោល​នេះ ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីលាន​ចាក់សំរាម នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ​លោក ប៊ុន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. តំណាង​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​លោក​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានឱ្យដឹងថា អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​ជំនាញ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល សាច់សត្វ​ស្រស់ បង្ក​ក ជាច្រើន​កន្លែង​ក្នុង​ភូមិ សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​លោក​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានឱ្យដឹងថា អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​ជំនាញ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល សាច់សត្វ​ស្រស់ បង្ក​ក ជាច្រើន​កន្លែង​ក្នុង​ភូមិ សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​គោលបំណង នៃ​ការចុះ​ត្រួតពិនិត្យ ត្រូវបាន​ផ្តោត​សំខាន់ ទៅលើ​ការស្វែងរក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ កង្វះ​អនាម័យ ដែល​នាំ​ដល់​ការចម្លង​ចូល​នូវ​បាក់តេរី និង​រោគរាតត្បាត​ផ្សេងៗ និង​ភាព​អនុលោម​ទៅ​នឹង​បទ​ប្បញ្ញត្តិ បច្ចេកទេស ជា​ធរមាន លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់ ដឹកជញ្ជូន និង​រក្សា​ស្តុក​ទុក សាច់​ស្រស់​ឬ​បង្កក និង​ផលិតផល​សាច់​។​

​លោក ហេង មា​លី ប្រធាន​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ បានឲ្យដឹងថា សាច់ជ្រូក និង​សរីរាង្គ​ជ្រូក មាន​ផ្ទុក​ជំងឺប៉េស្ត្រ​អា​ហ្រិក​ខូចគុណភាព គ្មាន​សុវត្ថិភាព សម្រាប់​អ្នក​ប្រើប្រាស់​ទេ យោង​តាម​លទ្ធផល​វិភាគ របស់​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​នាំយក​មក​បំផ្លាញ ចោល​នាពេលនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ បណ្តា​ឃ្លាំង​ស្តុក សាច់​ស្រស់ និង​បង្ក​កនៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​កន្លងមក​នេះ​។​

​វត្ថុតាង​ទាំងនេះ​រួមមាន​៖
​សាច់ជ្រូក និង​សរីរាង្គ​ជ្រូក​ចំនួន ៨៨​ក្បាល ស្មើនឹង ១,៧៦០​គីឡូក្រាម​។​

​សូមជម្រាបថា បន្ទាប់ពី​ទទួលបាន​លិខិត លេខ​៤៣៨ សហវ​.​គ​សហ ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​សំណើ​ចូលរួម​សហការ​អនុវត្ត វិធានការ​ត្រួត​និត្យ​សាច់​ស្រស់ និង​បង្កក ពិសេស​សាច់ និង​ផលិតផល​ពី​សត្វ​ជ្រូក ដើម្បី​ត្រួតពិនិត្យ​នូវ​ហានិភ័យ នៃ​ជម្ងឺឆ្លង​ផ្សេងៗ លោក ផាន អូន បាន​ដាក់បទបញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន ឱ្យ​បង្កើន​សកម្មភាព ចុះ​តាមដាន​ស្រាវជ្រាវ ត្រួតពិនិត្យ​និង​បង្ក្រាប​រាល់​ទីតាំង និង​មធ្យោបាយ​ដឹកជញ្ជូន និង​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​អាជីវកម្ម​នាំចូល ចែកចាយ ផលិតផល សាច់​សត្វ ស្រស់ បង្ក​ក និង​ផលិតផល អំពី​សត្វ ត្រូវ​បង្ហាញ​លិខិត អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មាន​ភ្ជាប់​នូវ​វិញ្ញាបនបត្រ បញ្ជាក់​គុណភាព ពី​ប្រទេស​នាំចេញ និង​ត្រូវ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ នៃ​ការ​វេច​ខ្ចប់​និង​ដឹកជញ្ជូន ស្តុក រក្សាទុក រួម​ទាំង​ភាព​អនុលោម ទៅ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងទៀត​ឱ្យបាន​ត្រឹមត្រូវ​៕​