កម្លាំង​អាវុធហត្ថ​ខេត្ត និង​កម្លាំង​ជំនាញ​គយ​ឃាត់​រថយន្ត​គ្មាន​ពន្ធ​ចំនួន​០៣​គ្រឿង នៅ​ក្រុង​បាន​លុង​

​ខេត្ត​រតនគិរី​៖ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី សហការ​ជាមួយ​គយ​និង​រដ្ឋាករ​សាខា​ខេត្ត​រតនគិរី ចុះ​ឃាត់​រថយន្ត​ចំនួន ០៣ គ្រឿង​៖
១.​រថយន្ត​ម៉ាក TOYOTA Camry ពណ៌​ប្រផេះ ផលិត​ឆ្នាំ​២០០៧ (​គ្មាន​ស្លាក​លេខ​) លេខ​តួ 4T1BE46K47U160956 នៅវេលា​ម៉ោង​១០:៤៥​នាទី ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង (​ចត​នៅ​មុខ​ផ្ទះ​) សង្ស័យ​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល​។ ២.​រថយន្ត​ម៉ាក TOYOTA Camry ពណ៌​ស ផលិត​ឆ្នាំ​២០០៩ (​គ្មាន​ស្លាក​លេខ​) លេខ​តួ​4T4BE46K69R084892 វេលា​ម៉ោង​១២:៣០​នាទី ស្ថិតនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង (​ចត​នៅ​មុខ​ផ្ទះ​) សង្ស័យ​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល​។​
៣.​រថយន្ត​ម៉ាក TOYOTA LANDCRUISER ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០០ (​គ្មាន​ស្លាក​លេខ​) នៅ​កន្លែង​បាញ់ថ្នាំ​ពណ៌​រថយន្ដ ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី សង្ស័យ​ថា​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល​។​

​បច្ចុប្បន្ន រថយន្ត​ទាំង​នេះ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​សាខាគយ និង​រដ្ឋាករ​ខេត្ត​រតនគិរី ជា​បណ្ដោះអាសន្ន​។​