
ស្លាប់កម្មករជិករ៉ែមាសរបស់ក្រុមហ៊ុនគ្មានច្បាប់នៅស្រុករវៀងខេត្តព្រះវិហារ ចំនួន៣នាក់ ដោយសារខ្សែភ្លើងឆក់នៅក្នុងរណ្តៅរ៉ែ
ខេត្តព្រះវិហារ៖ កម្មករជិករ៉ែមាសចំនួន៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលពួកគេកំពុងបម្រើការងារក្នុងរណ្តៅជិកមាសឱ្យក្រុមហ៊ុនលួចលាក់គ្មានច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិរំដេងឃុំរមទមស្រុករវៀងខេត្តព្រះវិហារ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ម្ចាស់ទីតាំងរ៉ែមាសខាងលើនេះត្រូវគេស្គាល់ឈ្មោះ ធា និងឈ្មោះ
ឆយ ជាម្ចាស់ក្រុមហ៊ុនរណ្តៅរ៉ែមាស នៅក្នុងស្រុករវៀងខេត្តព្រះវិហារ។
ជនរងគ្រោះទាំងបីរនាក់មានឈ្មោះដូចខាងក្រោមៈ
1-ឈ្មោះ ទាវ បុរី ភេទប្រុស អាយុ37ឆ្នាំ មុខរបរកម្មកររ៉ែមាស។
2-ឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ 35 ឆ្នាំ មុខរបរកម្មកររ៉ែមាស មានទីលំនៅភូមិ ត្រពាំងទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រញវិហារ ។
3-ចំណែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំងបីរ ត្រូវខ្សែរភ្លើងឆក់នៅក្នុងរណ្តៅរ៉ែមាស នៅវេលាម៉ោង17,00នាទី ថ្ងៃទី20 ខែធ្នូ ឆ្នាំ2022 ស្ថិតនៅចំណុចភ្នំអន្លុងភូមិរំដេងឃុំរមទមស្រុករវៀងខេត្តព្រះវិហារ។
បច្ចុប្បន្ន សព្វជនរងគ្រោះត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅផ្ទះជនរងគ្រោះ។ ចំពោសាច់ញាតិជនរងគ្រោះក៍គេពុំទាន់ដឹងថា ត្រូវទាមទារសំណង រឺ ត្រូវដាក់ពាក្យប្តឹងម្ចាស់ក្រុមហ៊ុនរ៉ែមាស ឬយ៉ាងណានោះទេ។
ជុំវិញបញ្ហាខាងទីតាំងរណ្តៅរ៉ែមាសលើនេះ ពលរដ្ឋស្នើរសុំឲ្យអាជ្ញាធមរស្រុករវៀង,អភិបាលខេត្តព្រះវិហារ និងមន្ទីររ៉ែនិងថាមពលខេត្ត មេត្តាចុះត្រួតពិនិត្យរួមទាំងឃាត់ខ្លួនម្ចាស់រណ្តៅរ៉ែមាស លួចលាក់ដោយគ្មានច្បាប់ និងចាត់វិធានការផ្លូវច្បាប់ ចំពោះជនខិលខូចនេះផង៕