​សមត្ថកិច្ច​ចាប់ខ្លួន​បុរស ១៤​នាក់ ជំនាញ​ប្រើ​ប៉័ងតោ​កាប់​ប្លន់​ម៉ូតូ​

​ភ្នំពេញ​៖ សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឲ្យដឹងថា បុរស​ចំនួន ១៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី ១៣ តុលា ម្សិ​ល មិញ​ពាក់ព័ន្ធ​ករណី​ប្រើ​កាំបិត ប៉័ងតោ​ប្លន់​ម៉ូតូ​។​

​អំឡុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង ទូរ​សព្ទ​៣​គ្រឿង និង​កាំបិត​ចំនួន​២​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕