ចាប់​ខ្លូន​ជនបរទេស​៨២​នាក់​នៅ​កោះកុង រឿង​លួច​លេង ល្បែងស៊ីសង​

​ខេត្ត​កោះកុង​៖ សមត្ថកិច្ច​ឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា ម្សិលមិញ គេ​បាន​ចាប់ខ្លួន​ជន​បរទេស​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌូនេស៊ី និង​វៀតណាម​សរុប​ចំនួន ៨២ នាក់​ពី​ផ្ទះសំណាក់​មួយ​កន្លែង​ដែល​មាន​យីហោ «​ថា​ន់ តា​យ​» ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​ម​រ ភូមិន្ទ ពី​បទ​ថា ពួកគេ​ទាំងនោះ​បាន​ផ្ដុំគ្នា​លេងល្បែង ស៊ីសង ខុសច្បាប់ ។​

លោក យស់ ចាន់​វិចិត្រ អធិការ​នគរបាល​ក្រុង​ខេរ​ម​ភូមិន្ទ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក​បាន​ចាត់​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ តាមដាន​វត្តមាន​ជនអន្តោប្រវេសន៍​ក្នុង​មូលដ្ឋាន​២​ថ្ងៃ​មក​ហើយ ពោល​គឺ​ទើប​រកឃើញ​ទីតាំង​របស់​ពួកគេ និង​ដាក់​ការសង្ស័យថា លួចលាក់​ប្រព្រឹត្តិ​បទល្មើស​ល្បែងស៊ីសង​តាម​អន​ឡា​ញ​។​

​បើ​តាម​លោក​អធិការ ក្រុម​ជនអន្តោប្រវេសន៍​ទាំង​៨២ នាក់​នោះ បាន​ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ រួច​ហើយ​មក​ស្នាក់​នៅ​ផ្ទះសំណាក់ «​ថា​ន់ តា​យ​» ដោយ​ម្ចាស់ផ្ទះ​សំណាក់​មិន​បាន​រាយការណ៍​ផ្តល់ព័ត៌មាន មកកាន់​អាជ្ញាធរ​សមត្ថកិច្ច​នោះ​ឡើយ​។​

​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​៨២​នាក់​នោះ មាន​៧​នាក់​ជា​ជនជាតិ​វៀតណាម ដែល​ពុំ​មាន​លិខិតឆ្លងដែន និង​ឯកសារ​គ្រប់គ្រាន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ភ្លាមៗ ដើម្បី​កសាង​សំណុំរឿង​បន្ត ។

​តាម​បទបញ្ជា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទីតាំង​អាជីវកម្ម​ណាក៏ដោយ​ដែល​លបលួច​បើក​ឱ្យមាន​ល្បែងស៊ីសង​ខុសច្បាប់​នោះ​នឹង​ត្រូវ​បញ្ជា​ឱ្យ​បិទ​អាជីវកម្ម​ទាំងមូល​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា សមត្ថកិច្ច នឹង​ចាត់​វិធានការ​យ៉ាងណា​ចំពោះ​ផ្ទះ​សំ ណាក់​ដែលមាន​យីហោ “​ថា​ន់តា​យ​” ខាងលើ​នោះ​ទេ ៕​