ចាប់ខ្លួន​ឃាតក ដែល​បាញ់​សម្លាប់​អង្គរក្ស​ដូចគ្នា នៅ​ស្រុក​ស្អាង​

​ភ្នំពេញ : សមត្ថកិច្ច​ឲ្យដឹងថា គេ​ចាប់បាន​បុរស​ដែល​ជា​ឃាតក បាញ់សម្លាប់​អង្គរក្ស​ដូចគ្នា​នោះ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៦​កក្កដា នេះ នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល គ្រា​ដែល​បុរស​រូប​នោះ​កំពុង​អង្គុយ​ស៊ី​គុយទាវ ។​

​ជនសង្ស័យ​ឈ្មោះ អ៊ូ សុ​ភី អាយុ​២២​ឆ្នាំ រង​ការ​ចោទថា បាន​ប្រើប្រាស់​ក​ភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាលឲ្យ​ស្លាប់​ឈ្មោះ គង់ ពិសិដ្ឋ អាយុ​៤២​ឆ្នាំ ដែល​បម្រើការ​ជា​អង្គរក្ស​របស់​ឧកញ៉ា​ម្នាក់​ដូចគ្នា កាលពី​ម៉ោង​ប្រមាណ ១​រសៀល ថ្ងៃទី​០៥ កក្កដា ម្សិលមិញ តាម​បណ្ដោយ​ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ៕