​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បើក​សិក្ខាសាលា គិលានុបដ្ឋាយិកា​

ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា​ឆ្នាំ​២០២២​នេះ​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​មន្ត្រី ក្រសួង​សុខាភិបាល បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ទិវា​គិលានុបដ្ឋាក អន្តរជាតិ​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ (​គិលានុបដ្ឋាក​រួមគ្នា ធ្វើឲ្យ​ប្រសើរឡើង នូវ​ការថែទាំ និង​ការគោរព សិទ្ធិ​អតិថិជន ដើម្បី​ធានាបាន នូវ​សុខភាព​ជា​សកល​)​នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង គូសបញ្ជាក់ថា គិលានុបដ្ឋាក គឺជា​បេះដូង នៃ​ការផ្ដល់​សេវា​ដែល មាន​គុណភាព និង​សុវត្ថិភាព​ដល់​អ្នកជំងឺ​និង​អតិថិជន​។ គិលានុបដ្ឋាក​និង​ឆ្មប ជា​អ្នក​ផ្ដល់​សេវា​ទាំង​ផ្លូវកាយ ផ្លូវចិត្ត សង្គម​និង​តាម​ជំនឿ សាសនា និង​ថែទាំ​តាម បែប​បុគ្គល ជា​មជ្ឈមណ្ឌល​។​

​ម្យ៉ាងវិញទៀត ពួកគេ​គឺជា​សមាជិក ក្នុង​សហគមន៍ ដែល​ពួកគេ​បម្រើការ យល់​ពី​វប្បធម៌​នឹង​កន្លែង និង​អាច​មាន ឥទ្ធិពល​ក្នុង​ការផ្លាស់ប្តូរ​ឥរិយាបថ ស្រប​តាម​ក្រម​សីលធម៌ គិលានុបដ្ឋាក​៕