បុគ្គលិក​អង្គការ​WWF​ម្នាក់ ត្រូវ​រថយន្ត​បុក​ស្លាប់ នៅ​ក្រុង​សែន​មនោ​រម្យ​មណ្ឌលគិរី​

ខេត្ត​មណ្ឌលគិរី : បុគ្គលិក​អង្គការ​អភិរក្ស​សត្វព្រៃ WWF ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​គ្រា​ដែល​កំពុង​បើកបរ​ម៉ូតូ ។ សមត្ថកិច្ច​មូលដ្ឋាន​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ ទី​១៤ ខែមិថុនា ឆ្នាំ​២០២២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧៦A ទល់មុខ​រមណីយដ្ឋាន​ចំការ​ការ​ហ្វេ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨ និង លេខ ១២៩ ស្ថិតនៅក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

​តាម​ប្រភព​ថា អ្នកបើក​រថយន្ត​ឈ្មោះ សួន ភា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​អ្នកបើកបរ រស់នៅ​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​ន​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ពុំ​មាន​រងរបួស បើកបរ​រថយន្ត​ម៉ាក RUBICCON ពណ៌ ប្រផេះ ពាក់​ស្លាក​លេខ កម្ពុជា M.M 1818 រង​ការខូចខាត​កង់​មុខ​ខាងឆ្វេង ។

​ចំណែក​ភាគី​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ត្រា​ញ់ ប្រិច ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​ព្នង មុខរបរ​បុគ្គលិក​អង្គការ WWF ផ្នែក​ស្រាវជ្រាវ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទួល ឃុំ​មេ​ម៉ង ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បើកបរ​ម៉ូតូ​ម៉​ម៉ាក​ឌ្រី​ម​សង់​ពណ៌ ខ្មៅ​គ្មាន​ស្លាក លេខ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។

​ក្រោយ​ហេតុការណ៍ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​និង​ត្រួតពិនិត្យ​រួចរាល់ ទើប​បាន​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យក ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​