លោក ស្រេង សុខា អតីត​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ត្រូវ សមត្ថកិច្ច ចាប់ខ្លួន​

​ខេត្ត​កណ្តាល​: លោក ស្រេង សុខា ហៅ ទ្រី អតីត​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ត្រូវបាន​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ ។​

​ការឃាត់ខ្លួន​លោក ស្រេង សុខា គឺ​បាន​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់ លោក រស់ ផុន​ចាន់​និមល កាល​លពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ពីបទ «​ប្រើ​អំពើហិង្សា ទៅលើ​អ្នក​កាន់កាប់ អចលនវត្ថុ​ដោយ​សុចរិត​» ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ០១​ឆ្នាំ ០៦​ខែ ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២០ កន្លងទៅនេះ លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបាន​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​៕​