
មន្ត្រីជំនាញសុខាភិបាលខេត្តរតនគិរី បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ,១៩ ដូសទី៥ ជូនដល់មន្ដ្រីរាជការក្នុងក្រុងបានលុង
ខេត្តរតនគិរី: មន្ត្រីសុខាភិបាលខេត្តរតនគិរី ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ,១៩ (ប្រភេទ ភីហ្វាយស័រ ដូសទី៥) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំខេត្តរតនគិរី។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តរតនគិរី បានជូនដំណឹងដល់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីរ ដែលរស់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីអោយសមត្ថកិច្ច និងថ្នាក់ដឹកនាំទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវិដ,១៩ ដូសទី៥ បន្ទាប់ពីចាក់ដូសទី៤ រយៈពេល៣រួចមក។
ពាក់ព័ន្ធការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងចាក់សាលមហោស្រពរតនៈក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី។
សម្រាប់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងទាំងបីនៅតាមស្រុកទាំង៨ គឺត្រូវបានទទួលចាក់ថ្នាំការពារជំងឺកូវីដ, នៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួន។
សូមរំលឹកថា ដោយមានការយកចិត្ដទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ឬដូសជម្រុញ ដល់ក្រុមកម្លាំងដែលកំពុងអនុវត្ដន៍ការងារនៅជួរមុខ ដោយចាប់អនុវត្ដន៍ ពីថ្ងៃទី៩ខែមិថុនានេះតែម្តង។
ក្រុមជួរមុខដែលបានទទួលបានវ៉ាក់សាំងដូសទី៥ ឬដូសជម្រុញមុនគេនេះ រួមមានក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធយោធា ប៉ូលីស រួមទាំងរដ្ឋ និងឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយឬមនុស្សវ័យ៦០ឆ្នាំ ។
លើសពីនេះ សម្ដេចតេជោក៏បានអនុញ្ញាតឱ្យជនបរទេស ដែលស្នាក់នៅប្រទេសកម្ពុជា ពិសេសបុគ្គលិកអង្គការជាតិអង្គការន្ដរជាតិ បុគ្គលិកស្ថានទូត និងដៃគូរជាច្រើនទៀតផងដែរ៕