សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​បង្ក្រាប​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១ គីឡូក្រាម​

​ភ្នំពេញ​: អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេន៍​យ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​៩:០០​នាទី កម្លាំង​ជំ​នាំ​ញ​(​ក​៥)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សាន សុ​ទ្ធី លោក​វរសេនីយ៍ឯក មាស ហ​ត លោក​វរសេនីយ៍ទោ ឈូក គា នាយករង​មន្ទីរ​. និង​លោក​វរសេនីយ៍ឯក ជាវ វណ្ណា​.​នាយការិយាល័យ​(​ក​៥) មាន​ការចូលរួម​សហកា​រ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ីបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​នៅ​ចំណុច​តាម​ដង​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​រួមមាន ៖
១-​ឈ្មោះ ឃឹម រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ​។​
២-​ឈ្មោះ យី ប៊ុន​ថុល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ​។​
៣-​ឈ្មោះ ណ​យ ទាវ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ​។​

​វត្ថុតាង​ចាប់យក​ដូចជា​៖ ​មេតំ​ហ្វេ​តា​មីន​(ICE) ១០​ក​ញ្ទប់ ស្មើ​ទម្ងន់ 975,57 ក្រាម ។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕