កិច្ចប្រជុំ​ទ្វេភាគី ស្តីពី​ការលើកកម្ពស់​ការទំនាក់ទំនង​សេដ្ឋកិច្ច សង្គម ឆ្នាំ​២០២១ និង​លើក​ទិស​សម្រាប់​ឆ្នាំ​២០២២ – ២០២៥ រវាង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ា​ឡាយ សម្រេច​លទ្ធផល​បាន​១២​ចំណុច​

កិច្ចប្រជុំ​ទ្វេភាគី ស្តីពី​ការលើកកម្ពស់​ការទំនាក់ទំនង​សេដ្ឋកិច្ច សង្គម ឆ្នាំ​២០២១ និង​លើក​ទិស​សម្រាប់​ឆ្នាំ​២០២២ – ២០២៥ រវាង​ខេត្ត​រតនគិរី នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ​នៃ​សាធារណៈរដ្ឋស​ង្គ​ម​និយម​វៀតណាម ត្រូវបាន​ប្រារព្ធ​ធ្វើឡើង តាម​ប្រព័ន្ធ​វីដេអូ​ZOOM នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​រៀងៗ​ខ្លួន​។​

​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរ​ត​គិរី ភាគី​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម វ៉ ង៉ុក​ថាញ់ ប្រធាន គណៈកម្មាធិការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ ។ នៅក្នុង​កិច្ចប្រជុំ​ជា​ផ្លូវការ​នេះ ខេត្ត​ទាំង​ពីរ (​រតនគិរី​-​យ៉ា​ឡាយ​) បាន​ធ្វើ​ការវាយតម្លៃ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក និង​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ ចំនួន​១២​រួមមាន​៖

១- ខេត្ត​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក ក្នុងឋានៈ​ជា​ខេត្ត​ជាប់​ភូមិ​ផង​របង​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា សំដៅ​រួមចំណែក​ក្នុង​ការពង្រឹង​ទំនាក់ទំនង រឹតចំណង សាមគ្គីភាព នៃ​ខេត្ត​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ពង្រីក​ការចាត់តាំង​អនុវត្តឲ្យ​ចេញ​ជា​រូបរាង​នូវ​រាល់​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​បាន​ឯកភាព​គ្នា​ឲ្យមាន ប្រសិទ្ធភាព ។​

២- ខេត្ត​ទាំង​ពីរ​នឹង​បន្ត​អនុវត្តន៍​ខ្លឹមសារ​កំណត់ហេតុ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ដើម្បី​ពង្រឹង​ទំ​នាក់ ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១១ កាលពី​ថ្ងៃ​ទី​២៧-២៨ ខែតុលា ឆ្នាំ​២០២១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ព្រមទាំង​សហការ​អនុត្ត​ន៍​ឲ្យបាន​ត្រឹមត្រូវ តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ដែល​បាន​ឯកភាព​គ្នា​នា​ពេលកន្លងមក​។​

៣- ខេត្ត​ទាំង​ពីរ​បន្ត​ជំរុញ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តាម​ព្រំដែន តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​(​កម្ពុជា​) និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ឡេ​ថាញ់​(​វៀតណាម​) ដើម្បី​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព​វិនិយោគ​លើ​សក្តានុពល និង​ចំណុចខ្លាំង​នៃ​ខេត្ត ទាំង​ពីរ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​តំបន់​ព្រំដែន​។​

៤- ខេត្ត​ទាំង​ពីរ​បន្ត​ពង្រឹង​កិច្ច​សហការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​បង្ក​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ករណី​មាន​ការពាក់ព័ន្ធ ខេត្ត​ទាំង​ពីរ​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ គ្នា​ទៅវិញ ទៅមក ជាបន្ទាន់​សំដៅ​សហការ​ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ឲ្យបាន​ទាន់ ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ទន្ទឹមនេះ ភាគី​នីមួយៗ ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​របស់​ខ្លួន ដើម្បី​រក្សា​ចំណងមិត្តភាព សាមគ្គីភាព និង​ត្រូវ​ពង្រឹង​ការ គោរព​ច្បាប់​អន្តរជាតិ និង​ច្បាប់​ប្រទេស​នីមួយៗ ជា​ពិសេស​ពាក់ព័ន្ធ​ការ​ឆ្លងដែន​លួច​ចូលមក​រកស៊ី​ក្នុង​ភូមិ​សាស្ត្រ​ទឹកដី​នៃ​ភាគី​ម្ខាងៗ ។​

៥- ខេត្ត​ទាំង​ពីរ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា ដើម្បី​ថែរក្សា ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​រួម​គ្នា​កសាង​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​នៃ​ខេត្ត​ទាំង​ពីរ ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ជួយ​សហការ គាំទ្រ​ដល់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​នៃ​ភាគី​នីមួយៗ ក្នុងការ​បំពេញបែបបទ ដើម្បី​បន្ត​វាស់វែង និង​បោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​។​

៦- ខេត្ត​ទាំង​ពីរ បង្កើន​កិច្ចសហការ​គ្នា​ក្នុង​ការផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​តាម​តំបន់​ព្រំដែន ជាពិសេស​ការរីក​រាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ផ្តល់ ឱកាស​ឲ្យ​មន្ទីរ​សុខាភិបាល នៃ​ខេត្ត​ទាំងពីរ បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ផ្នែក​សុខាភិបាល​។​

៧- ខេត្ត​ទាំង​ពីរ ឯកភាព​គ្នា​រិៈរក​នីតិវិធី និង​សម្រួល​បែបបទ​ផ្នែក​ច្បាប់ ដើម្បី​ផ្ដល់​ភាព​ងាយ ស្រួល​សម្រាប់​ការដឹកជញ្ជូន​ទៅមក ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី (​កម្ពុជា​) និង​ឡេ​ថាញ់ ខេត្ត​យ៉ា​ឡាយ​(​វៀតណាម​) សំដៅ​ជំរុញ​ការអភិវឌ្ឍ និង​លើកកម្ពស់ វិស័យ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

៨- ខេត្ត​ទាំង​ពីរ បន្ត​យកចិត្តទុកដាក់​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រៀបចំ ផ្សព្វផ្សាយ​សកម្មភា​ពពាណិជ្ជកម្ម និង​វិនិយោគ និង​ផលិតផល OCOP បាន​នាំ​ទៅ​លក់ នៅលើ​ទីផ្សារ និង​ផ្សារ​ទំនើប​ក្នុង​ខេត្ត​នៃ​ភាគី​នីមួយៗ​។ លើសពីនេះ ត្រូវ​សហការ​ផ្លាស់ប្តូរ ព័ត៌មាន​ជា​ប្រចាំ និង​ឆាប់រហ័ស អំពី​ថ្លៃទំនិញ ការបង់ពន្ធ របស់​ភាគី​នីមួយៗ ការទប់ស្កាត់ ការរត់ពន្ធ និង​ការដឹកជញ្ជូន​ដោយ​ខុសច្បាប់​។​s​