អ៊ុយ​ក្រែន​បង្ហាញ​ចំនួន​អាគា​រដែល​រង​ការខូចខាត​ចាប់តាំងពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​

​គៀ​វ ៖ សេវា​សង្គ្រោះ​បន្ទាន់​របស់​ប្រទេស​អ៊ុយ​ក្រែន​បានឲ្យដឹងថា អគារ​លំនៅដ្ឋាន​យ៉ាងហោច​ណាស់​ចំនួន​៦៥១​ខ្ន ង​នៅក្នុង​ប្រទេស​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០២២​កន្លងមកនេះ​។ ។

​របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា​ជាមួយ​គ្នា​នោះ​មាន​ផ្ទះ​ប្រមាណ​៣៧៨០​ខ្នង​ត្រូវបាន​ខូចខាត​ផងដែរ ។ គួរបញ្ជាក់​ថា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយ​ក្រែន​អូសបន្លាយ​អស់​រយៈពេ​ល​៣​សប្ដាហ៍​ជាង​មក​ហើយ​ដោយ​បំផ្លាញ​អគារ​និង​ផ្ទះ​អស់​រាប់ពាន់​ខ្នង ៕