
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានដឹកនាំការិយាល័យដែនជម្រកសត្វព្រៃកែវសីមានិងអាជ្ញាធរស្រុកអូររាំងចុះទប់ស្កាត់បទល្មើស
ខេត្តមណ្ឌលគិរី÷លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងនៃដែលជម្រកសត្វព្រៃកែវសីមាសហការជាមួយអាជ្ញាធរស្រុកអូររាំងចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា។ លទ្ធផលនៃការចុះប្រតិបត្តិការរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមីនាទទួលបានលទ្ធផលដូចខាងក្រោម
១-នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ បានធ្វើកិច្ចសន្យាអប់រំ ជនសង្ស័យ ចំនួន០៣ នាក់ និងដកហូតឧប ករណ៍ឆក់ត្រី ចំនួន០២គ្រឿង ចំណុចក្រុមរការថ្មី ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
២-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនិងមិនឲ្យមានសកម្ម ភាព កាប់គាស់រុករានដីព្រៃពង្រីក,មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទិតាំងដី និងលំនៅឋាន ដែល មានស្រាបយូឆ្នាំ ដល់ប្រជាពលរដ្ឋនៅចំណុចខ្ទង់ ជីលេន ស្ថិតក្នុងភូមិពីហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
៣-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានរុះរើរោងអនាធិប តេយ្យចំនួន០២កន្លែងនិយាមកាស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
៤-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានធ្វើកិច្ចសន្យាអប់រំ និង ផ្សព្វផ្សាយច្បាប់ស្ដីពីតំបម់ការពារធម្មជាតិ និងមិនឲ្យមានសកម្មភាព កាប់គាស់រុករានដីព្រៃពង្រីក មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទិតាំងដី និងលំនៅឋានស្រាប់ ដែល មានស្រាប់ ចំណុចចំការចេកស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនិងមានការសាងសង់ផ្ទះថ្មីចំនួន០៣ផ្ទះ និងបានស្នើសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីធ្វើការរុះរើ។
៥-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានរុះរើគ្រោងផ្ទះមួយកន្លែងចំការចេកស្ថិតក្នុងភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
៦-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបម់ការពារធម្មជាតិ និងមិនឲ្យមានសកម្ម ភាព កាប់គាស់រុករានដីព្រៃពង្រីក មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទិតាំងដី និងលំនៅឋាន ដែល មានស្រាបយូឆ្នាំ ដល់ប្រជាពលរដ្ឋនៅចំណុចចំការចេក ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
៧-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានដកហូតឧបករណ៍ឆក់ត្រីចំនួន០១គ្រឿង ចំណុចផ្លូវរយ៉ង ស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
៨-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានដកហូតរណាយន្ត០៣៨ ចំនួន០១គ្រឿង ចំណុចផ្លូវបំបែកធាងស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
វត្ថុតាងទាំងអស់ខាងលើបានយកមករក្សាទុកនៅស្នាក់ការកណ្ដាលកែវសីមា។
លោកឌិន ប៊ុនធឿន បានមានប្រសាសន៍បន្ថែមថា យើងមានការងារមមាញឹកខ្លាំងណាស់,យើងមិនដែលព្រងើយកន្តើយក្នុងការងារនោះទេ,យើងបង្ក្រាបបទល្មើសផង,អប់រំណែនាំប្រជាពលរដ្ឋផង។ ទីតាំងកន្លែងប្រតិបត្តិការរបស់យើងធំធេងខ្លាំងណាស់ហើយកម្លាំងមានសមត្ថកិច្ចរបស់យើងនៅមានកម្រិត។ យ៉ាងណាក៏យើងនៅតែបន្តប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសប៉ុន្តែវាមិនងាយស្រួលដូចយើងគិតនោះឡើយ។
លោកអនុប្រធានមន្ទីរបានបន្ថែមថា ជនឆ្លៀតឱកាសតែងតែប្រព្រឹត្តបទល្មើសនៅពេលតែដឹងថាកម្លាំងយើងឆកល្វែងមិនបានទៅដល់។ យ៉ាងណាក៏ដោយយើងបន្តប្រឹងប្រែងថែមទៀតដើម្បីបំពេញចំណុចខ្វះខាតផ្ដល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំរបស់យើង៕