ឈ្មូញ​ឈើមុខ​ស្រស់ចិត្ត​ផ្លែល្វា​ឈ្មោះ ជុំ វុទ្ធី ហៅ ធី កា​ប៉ូ នៅតែ​បន្ត​សកម្ម​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាងសកម្ម នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ពលរដ្ឋ​ស្មើរ​សុំឱ្យ​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​ឯកឧត្តម​ស្នងការ​ខេត្តក្រចេះ​ចុះបង្ក្រាប​

ខេត្ត​ក្រចេះ ៖ ឈ្មួញ​ឈើ​មុខស្រស់​ចិត្ត​ផ្លែ​ល្វា ឈ្មោះ​ជុំ វុទ្ធី (​ហៅ​ធី​កា​ប៉ូ​) ក្រោយពី​មាន​ការទប់ស្កាត់​មួយ​រយៈពេល​យ៉ាង​ខ្លី នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ពេលនេះ​ត្រូវ​គេ​ឃើញ​មាន​ការដឹកជញ្ជូន​ឈើ​គ្មាន​ច្បាប់ អនុញ្ញាត​សាជាថ្មី ដោយ​គេ​ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​ប្រដាប់​អាវុធ​នៅក្នុង​ខេត្ត​ក្រចេះ ហ៊ាន​ចេញ​មុខ​ចុះបង្ក្រាប ឈ្មួញ​រូបនេះ​នៅឡើយ​។​

​ប្រជាពលរដ្ឋ​និយាយថា កាលពី​អំឡុង​ប៉ុន្មាន​ខែ​មុននេះ ឈ្មួញ​ឈើ​រូបនេះ ត្រូវបាន​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ក្រចេះ បាន​បញ្ជា​កម្លាំង​ប្រដាប់​វុ​ធ​ខេត្ត​ចុះ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​មួយចំនួន​នៅ​ម្តុំ​ព្រៃ​សហគមន៍​ក្នុង​ឃុំ​រលួស​ស្រែ​ជិះ​ស្រុក​អូ​គ្រៀង​សែន​ជ័យ​នៃ​ទឹកដី​ខេត្ត​ក្រចេះ លោក​បាន​បញ្ហា​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ខេត្ត​ក្រចេះ ឱ្យ​តាម​ចាប់​វត្ថុតាង​ឈ្មួញ​ឈើ​ទាំង​នេះ​។ តែ​ក្រោយ​ពី​មាន​បទបញ្ជា​របស់​ឯកឧត្តម វ៉ា ថា កម្លាំង​ប្រដាប់​ដោយ​អាវុធ​ខេត្ត​ក្រចេះ បាន​ចាប់​បាន​ឈើ​របស់​ឈ្មួញ ខ្លះៗ ដែល​ដឹក​ជញ្ជូន​ជ្រក​តាម​សំ​យ៉ាប​ផ្ទះ​ប្រជា​ន និង​ដឹកជញ្ជូន​តាម​គោរ​យន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង និង​បង្ក្រាប​ឈើ​បាន​មួយចំនួន​ធំ​ទៀត ដោយ​ប្រមូល​យក​ទៅ​រក្សាទុក​នៅ ស្នាក់ការ​មេព្រៃ​រលួស​ស្រែ​ជិះ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​យើង​នេះ​។​

​ក្រោយ​ពី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ បាន​ជា​បន្តបន្ទាប់ នៅក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០២៥​នេះ ត្រូវបាន​គេ​ឃើញ​(​លោក ធី​កា​ប៉ូ​)​នៅតែ​មាន​ឥទ្ធិពល​ខ្លាំង ជាង​មន្ត្រី​ប្រដាប់អាវុធ មួយចំនួន​នៅក្នុង​ខេត្ត​ក្រចេះ យើង​នេះ​។​

​បើ​ទោះ​ដូច​ច្នេះ​ក៍ដោយ ប្រជាពលរដ្ឋ ក្នុង​ស្រែ​ក្នុង​អូរ​គ្រៀង​សែន​ជ័យ “​នៅតែ​មិន​ពេញចិត្ត​មុខរបរ​”​របស់​ឈ្មួញ​ឈើ​ឈ្មោះ ធី​កា​ប៉ូ រូប​នេះ​ឡើយ​។ ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​  បាន​រាយការណ៍ និង​ទទូច​ស្នើរ​សុំ ឱ្យ​លោក អ៊ូ ប៊ុណ្ណា ស្នងការ​ខេត្ត និង​លោក​ឧត្តម សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ដើម្បី​ឱ្យ​លោក​ទាំង​ពីរ ជួយ​មាន​ចំណាត់ការ​ចុះបង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ របស់លោក ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ រូបនេះ និង​សំណុំ​ពរ​ឱ្យ​ចាប់ខ្លួន​ជនល្មើស​ទាំង​នេះ យក​ទៅ​ចាត់ចែង​តាមច្បាប់​ផង​។​

​លើសពី​នេះ​ពលរដ្ឋ​ក៍​បាន​បង្ហើប​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​អូរ​គ្រៀង​សែន​ជ័យ បច្ចុប្បន្ន ដោយសារ​មាន​លោក​មេព្រៃ​ស្នាក់កា​រលួស​ឈ្មោះ តូ​នី បើកភ្លើង​ខៀវ ទើប​បង្ក​ឱ្យ​មាន​សកម្ម​ភាព​ការនាំ​ឈើ​ខុសច្បាប់ ចេញពី​ឃុំ​រលួស​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​នេះ មិនចេះចប់ មិនចេះហើយ​។ ពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្តម វ៉ា ថន អៈបាល​នៃ​គណ​អភិបាល​ខេត្ត​ក្រចេះ សូម​លោក​ជួយ​មាន​វិធានការ​ជួយ​ដុះ​ក្តែល​លោក តូ​នី មេព្រៃ​ស្នាក់ការ​រលួស នេះ​ផង កុំ​ឱ្យ​ធ្វើជា​គំរូ​អាក្រក់​ដល់​មន្ត្រី​ជំនាញ​មេព្រៃ​ផ្សេងៗ​ទៀត​៕​