អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​និង​App NoDrug ក្នុង​ឱកាស​ឆ្នាំ​ថ្មី​

ភ្នំពេញ​៖ នា​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៥ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​គណ​:​កម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀ​ន​រាជធានី​ភ្នំពេញ​រួម​គ្នា​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​នៅ​ចំណតរថយន្ត​ក្រុង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​រង្វង់​មូល​នាង​មច្ឆា គល់​ស្ពាន​ជ្រោយចង្វារ និង​ឬ​ស្សី​កែវ​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឲ្យដឹង​ថា​ទទួលបា​ន​ការគាំទ្រ​ពី​ឯកឧត្ត​ម នាយ​ឧត្តមសេនីយ៍មាស វិរិ​ទ្ធ អគ្គលេខាធិការ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ នេះ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ​នឹង​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​មួយចំនួន​មានដូចជា​៖
១.​ការផ្ញើ​សារ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​ក្នុង​ពិធី​ប្រគំ​តន្ត្រី រាំ​កំសាន្ត
២.​ការ​ដាក់​បញ្ចាំង​ផ្ទាំង​រូបភាព​ជំរុញ​ការប្រើប្រាស់ App NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅលើ​ផ្ទាំង​បា​៉​ណូ​អេឡិចត្រូនិក​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក៏​ដូចជា​សាខា​តាម​បណ្ដា​ខេត្ត ។​
៣.​ការ​ដាក់​តាំង​បដា​តាម​ទីតាំង​សំខាន់ៗ ។​
៤.​បិទ​ស្ទីក​ឃ័រ QR Code App NoDrug សម្រាប់​បិទ​ផ្សាយ​នៅ​លើ​រថយន្តក្រុង​ផ្ទាំង​៦០០​គ្រឿង​ដែល​ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ទាញ​យក​និង​ប្រើប្រាស់​ដើម្បី​រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ​ផងដែរ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត បាន​បាន​ស្នើសុំ​និង​ផ្ដល់​ស្ទីក​ឃ័រ QR Code App NoDrug: https://nodrugsnacd.com/download_kh សម្រាប់​បិទ​ផ្សាយ​នៅ​លើ​រថយន្តក្រុង​ផ្ទាំង​៦០០​គ្រឿង​ដែល​នឹង​ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ទាញ​យក​និង​ប្រើប្រាស់​ដើម្បី​រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ក្នុងនាម ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ បាន​នាំយក​ការថ្លែងអំណរគុណ និង​កោតសរសើរ​ពីរ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជូន​ដល់​គណ​:​កម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀ​ន​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង ដែល​តែងតែ​ផ្តល់​កិច្ច​សហការ​ល្អ​សម្របសម្រួល​ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​រាជធានី​ភ្នំពេញ​៕​