លុបឈ្មោះ​ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និ​ន នាយទាហាន​ដែល​ល្មើស​វិន័យ​កងទ័ព​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​

​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និ​ន នាយទាហាន​ដែល​ល្មើស​វិន័យ​កងទ័ព ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។

​នេះ​បើ​តាម​ព្រះរាជក្រឹត្យ​”​នស​/​រកត​/០៤២៥/៤៨៣ “​ដែល​បាន​ត្រាស់​បង្កប់​ឱ្យ​លុបឈ្មោះ ឈាវ មុន្និ​ន អត្តលេខ ០៣៧៩៩២ នាយទាហាន​ថ្នាក់ ឧត្តមសេនីយ៍ត្រី ចេញពី​គ្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​។ ការសម្រេច​លុបឈ្មោះ ឧត្តមសេនីយ៍ត្រី ឈាវ មុន្និ​ន រូបនេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៥ ។​

​ជាមួយគ្នានេះដែរ សម្តេច​មហា​បវរ​ធ​ប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ត្រូវ​ទទួល​អនុវត្ត​ព្រះរាជក្រឹត​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហោះ​ហស្ត​លេខា​នេះ​តទៅ​៕​