​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប​ចុះ​ពិនិត្យ​វឌ្ឍនភាព​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៥

នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ដឹកនាំ​អនុគណ​:​កម្ម​ការសម្របសម្រួល និង​ពិធីការ របស់​រដ្ឋបាល​ខេត្ត ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​អង្គរ​សង្ក្រាន្ត និង​ផ្ដល់​អនុសាសន៍​ដល់​ក្រុមការងារ​ខេត្ត ដើម្បី​ត្រៀម​សហការ​ជាមួយ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ពិធី​បើក​ព្រឹត្តិការណ៍ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​សម្ដេច​មហា​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៥ នឹង​ត្រូវ​រៀបចំ​ឡើង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ ១៤ ១៥ និង ១៦ ខែ​មេសា ឆ្នាំ ២០២៥​ខាងមុខនេះ នៅលើ​ទីតាំង​ចំនួន​៦ រួម​មាន​ទីតាំង​បរិវេណ​ប្រាសាទអង្គរវត្ត ទីតាំង​សួនច្បារ​ព្រះរាជដំណាក់ ទីតាំង​ដងស្ទឹង​សៀមរាប ទីតាំង​King’s Road ទីតាំង Pub street និង​ទីតាំង​អង្គរ​ឃ្យុ​ង​យូ ដោយ​មាន​កម្មវិធី​ចំនួ ៣៨ កម្មវិធី ដែល​សុទ្ធសឹង​ជា​កម្មវិធី​ដែល​ផ្ដល់ជូន​នូវ​ភាពសប្បាយ​រីករាយ​ដល់​មហា​គ្រួសារ​ខ្មែរ​៕