កិច្ចសន្យា លោកស្រី អេន ចរិយា ហៅ​អ្នកគ្រូ​លី សន្យា​បញ្ឈប់​សកម្មភាព​ដែល​តាំងខ្លួន​ជា​អ្នក​មាន​បុណ្យ ជា​ព្រះ​នាង​ឥន្ទ្រ​ទេវី

​វីរៈក្សត្រី​នា​សម័យអង្គរ និង​តាំងខ្លួន​ថា មាន​បារមី ចូល​សណ្ឋិត នៅ​ថ្ងៃ​អាទិត្យ ៥​កើត ខែ​មាឃ​ឆ្នាំ​រោង ឆ​សក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ធ្វើ​កិច្ចសន្យា​មាន​ដូចខាងក្រោម​
១.​បញ្ឈប់​សកម្មភាព​ប្រតិបត្តិ​សាសនា​ដែល​មិន​ត្រឹមត្រូវ នៅតាម​បណ្តាញ​សង្គម​និង​ទីសាធារណ​:
២.​យល់ព្រម​លុប​រូបភាព​និង​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​កន្លងមក ដែល​តាំងខ្លួន​ជា​អ្នក​មាន​បុណ្យ និង​ព្រះ​នាង​ឥន្ទ្រ​ទេវី
៣.​ឈប់​ធ្វើ​សកម្មភាព​តាម​ប្រាសាទ និង​សកម្មភាព​តាំងខ្លួន​ជា​អ្នក​មាន​បុណ្យ ដែល​លោកតា​លោកយាយ​ថ្វាយបង្គំ​ថ្មីៗ​នេះ​
៤.​ឈប់​ប្រើប្រាស់​ភាសា​គ្មាន​ក្បួនច្បាប់​
៥.​ធ្វើ​វីដេអូ​សូម​ទោស​ជា​សាធារណ​: និង​សន្យា​មិន​ឱ្យ​សកម្មភាព​បែប​នេះ​បន្ត​ទៀត​ឡើយ​៕​