
មាន់ជល់អនឡាញតាមទូរស័ព្ទដៃមានយីហោរអក្សរ(K )M99.ONLlNE ដោយមានអ្នករត់ការលុយជាអ្នកកាសែតក្នុងខេត្តរតនគិរី ទើបបើកដំណើរការបានយ៉ាងរលូន
ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថា ថ្មីៗនេះ ដោយមានការរត់ការលុយ ពីអ្នកកាសែតមួយក្រុមតូច ដោយបើកចរាចរណ៍មាន់ជល់អនឡាញតាមទូរស័ព្ទដៃស៊ីសងលុយ ដោយគ្មានញរញើតសមត្ថកិច្ចចាប់ខ្លួនបន្តិចសោះ បើទោះជាប៉ុន្មានខែថ្មីៗ សើមៗ មុននេះ សមត្ថកិច្ចអធិការក្រុងបានលុងខេត្តរតនគិរី បានចាប់ខ្លួនអ្នកស៊ីសងលុយមាន់ជល់អនឡាញតាមទូរស័ព្ទដៃ ហើយត្រូវ តុលាខេត្តរតនគិរី នាំខ្លួនដាក់ព័ន្ធធនាគារភ្នំស្វាយ មិនទាន់មានអ្នកណាបានរួចខ្លួនម្នាក់ផងនោះ។
ជាក់ស្តែង ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថា ក្នុងរយៈពេលថ្មីៗនេះ មាន់ជល់អនឡាញតាមទូរស័ព្ទដៃ ដែលមានយីហោរអក្សរ ( K )ដ៍ដែលក៍បានពងរាយទីតាំងប្រមូលលុយ នៅក្នុងក្រុងបានលុង និងតាមបណ្តាស្រុកនៃខេត្តរតនគិរី យ៉ាងគំហុក។
ដោយប្រជាជនភាគច្រើនងុបងុលនិងល្បែស៊ីសងមាន់ជល់អនឡាញ តាមទូរស័ព្ទដៃអក្សរ( K )ម្នាក់ៗ ស្ទើរតែលែងស្គាល់កាំជញ្តើរផ្ទះរបស់ខ្លួនឯងទៅហើយ។
ដោយមានការពុលវល់ពាក់ព័ន្ធល្បែងស៊ីសង មាន់ជល់អនឡាញ តាមទូរស័ព្ទដៃរបស់អក្សរK នៅក្នុងក្រុងបានលុងនេះ
ប្រជាជនក្នុងក្រុងបានលុងមួយចំនួនតូចក៍ដាច់ចិត្តរាយការពីករណីមាន់ជល់អនឡាញនេះដល់អ្នកកាសែត ដើម្បីឱ្យជួយផ្សព្វផ្សាយ មាន់ជល់អនឡាញអក្សរ K ឬហៅឈ្មោះពេញថា (មាន់ជល់អនឡាញ M99.OGLlNE) ជូនដំណឹងឱ្យទៅដល់លោក អភិបាលក្រុងបានលុង ,ឯកឧត្តមស្នងការខេត្ត និង ឯកឧត្តមអភិបាលខេត្តរតនគិរី ជាដើម។
ឯកឧត្តម អ៊ុង សុភាព ស្នងការខេត្តរតនគិរី នៅរសៀលថៃទី២៣ ខែធ្នូនេះ ពាក់ព័ន្ធករណីមាន់ជល់អនឡាញអក្សរ(K) M99.OGLlNE អង្គភាពសារព័ត៌មាន យើងខ្ញុំមិនអាចសុំការ ទំនាក់ទំនងបានទេ ព្រោះពេលផ្ញើ របាយការរាយការណ៍ ជូនឯកឧត្តម ពាក់ព័ន្ធករណីល្បែងស៊ីសងប្រភេទមាន់ជល់អនឡាញអក្សរ K តាមTelegram របស់ឯកឧត្តម មួយសន្ទុះក្រោយមកក៍ត្រូវបានលុបរបាយការណ៍នោះចេញវិញ។
លោក ធូ ឃឿរ អភិបាលក្រុងបានលុង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ករណីមាន់ជល់អនឡាញតាមទូរស័ព្ទដៃយីហោរម៉ាកអក្សរ K ដោយមានការរើករាលដាល់សុទ្ធតែជំរក ល្បែងស៊ីសងពាសវាលពាសកាលពេញក្រុងបានលុង ខេត្តរតនគិរីនោះ ក្រោយពីមានសេចក្តីរាយការណ៍ជូនលោក លោកបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទថា លោកនិងបញ្ជាកម្លាំងសមត្ថកិច្ចចុះទៅបិទ ។
យ៉ាងណាក៍ដោយ ករណីល្បែងស៊ីសងតាមទូរស័ព្ទដែលមានយីហោរម៉ាកអក្សរ( K )នេះ ប្រជាជនក្នុងក្រុងបាន សំណោមពរដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជួយបិទខ្ទប់ផង បើបន្តឱ្យបើកលេងយ៉ាងអនាធិតេយ្យបែបនេះត៍ទៅទៀត អាចនិងប៉ះពាលដល់ភូមិ-ឃុំ មានសុវត្ថភាពយ៉ាងធ្ងន់ធ្ងូ ។
សូមជម្រាបថា ករណីមាន់ជល់អនឡាញតាមទូរស័ព្ទដៃ អក្សរ(K)នេះមានបគ្គលិកស៊ីសងលុយ ស្ត្រី២នាក់ ត្រូវសមត្ថកិច្ចក្រុងបានលុង ចុះបង្ក្រាប កាលពីថ្មីៗនេះ ហើយត្រូវបានចាប់ខ្លួនដាក់ដាក់ព័ន្ធធនាគារភ្នំស្វាយ នៅមិនទាន់អ្នកណាម្នាក់បានចេញពីគុកនៅឡើយ ព្រោះតែមាន់ជល់តាមអនឡាញអក្សរ( K )M99.ONLlNE នេះ៕