ចំនួន​ភ្ញៀវទេសច​រណ៍​តាម​ផ្លូវទឹក មាន​ការ​កើត​ឡើង​ខ្លាំង​តាមរយៈ​នាវា ដឹក​ភ្ញៀវ​ទេសចរណ៍​

​បើ​តាម​ការ​ឲ្យដឹង​ពី​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​បាន​នូវ​ដឹងថា នា ពេលបច្ចុប្បន្ន​ចំនួន​ភ្ញៀវទេសចរ​ចូល​តាម​ផ្លូវទឹក​មានកា​រ​កើនឡើង​ខ្ពស់​តាមរយៈ​នាវា​ទេសចរណ៍​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅ វេលា​ម៉ោង ៦:៣០​នាទី ថ្ងៃទី ១៩​ខែ ធ្នូ​ឆ្នាំ​២០២៤​នេះ នាវា​ទេសចរណ៍​ចំនួន ១ គ្រឿង ឈ្មោះ​  AIDA STELLA  សញ្ជាតិ ITALY បាន​ចូល​ចត​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នាំ​ភ្ញៀវ​ទេសចរណ៍​ចំនួន ២១២៦​នាក់ ស្រី ១១០១​នាក់​, មាន ៣៦​សញ្ជាតិ​មាន នាវិក​ចំនួន ៦៣១​នាក់ ស្រី ១២៩​នាក់​, មាន ២៦​សញ្ជាតិ​។​

​នាវា​មាន​ប្រវែង​បណ្តោយ ២៥៣.៣០ ម៉ែត្រ ទទឹង​ប្រវែង ៣២.២០ ម៉ែត្រ​មាន​ជំរៅ​ទឹក ៧.៣០ ម៉ែត្រ​។​

​នាវា​ចេញ​មកពី​ប្រទេស​វៀតណាម​​ចូលមក​ប្រទេស​កម្ពុជា និង​បន្តដំណើរ ត្រឡប់​ទៅ​ប្រទេស ថៃ វិញ​នៅ​វេលា​ម៉ោង ១៨:០០​នាទី​ថ្ងៃ​ដដែល ភ្ញៀវ​ច្រើនជាងគេ GERMAN ចំនួន​១៧៥៩ នាក់​ជាមួយនឹង​ភ្ញៀវទេសចរ​ចូល​ចត​និង​ដំណើរ​កំសាន្ត​ទស្សនា​នៅតាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ក្រុងព្រះសីហនុ​ដោយ​មាន​ការរក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ត្ស​រដោយ​មាន​កម្លាំងកង​រាជ​អាវុធហត្ថ កម្លាំង​នរគ​បាល​និង​កម្លាំង​ចរាចរណ៍​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ផងដែរ​៕​