
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចេញសេចក្តីបំភ្លឺករណីការកាត់ព្រៃឈើពីតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគ
ខេត្តរតនគិរី៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបានចេញសេចក្តីឆ្លើយតប ជាមួយក្រុមអ្នកសារព័ត៌មាន ដែលបានចុះផ្សាយ ករណីការកាប់ព្រៃនិងដឹកជញ្ជូនឈើពីតំបន់ព្រៃឧទ្យានជាតិវីរៈជ័យ កន្ទុយនាគ។
យោងតាមលិខិតមួយសន្លឹករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ដែលបានចេញសេចក្តីបំភ្លឺ និង ឆ្នើយតប ជាមូយក្រុមអ្នកសាព័ត៌មាន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានខ្លឹមសារដូចខាងក្រោយ៖
នៅក្នុងលិខិតឆ្លើយតបនោះដោយបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មានពី BNN,ann,slabpakkatikkhmav ករណីឈើរាប់រយកំណាត់ដឹកចេញពីព្រៃឧទ្យានជាតិវីរៈជ័យកន្ទុយនាគ (តាមគោរយន្តកែឆ្នៃនិងប៉ាកុងខ្នាតធំជាច្រើនគ្រឿង ) យកឈើទៅទម្លាក់នៅតំបន់បរិស្ថានភូមិចង នៅក្បែរព្រំដែនវៀតណាម កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ករណីដែលបានលើកឡើងថា៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី នៅរសៀលថ្ងៃទី៤ ខែធ្នូនេះ មិនអាចសុំការបំភ្លឺពីលោកបានទេ ព្រោះលោកបានត្រឹមតែចូលមើលសារ Telegram តែប៉ុណ្ណោះ ហើយគ្មានការឆ្លើយតបសារត្រឡប់មកវិញទៅ BNN និង គេហទំព័រ ស្លាបប៉ាកកាទឹកខ្មៅ។ ពេលនេះក្នុងនាមសមត្ថកិច្ចជំនាញ សូមការអព្យាស្រ័យពុំបានឆ្លើយតប និងសូមថ្លែងអំណរគុណកោតសរសើរដល់បណ្តាញសារព័ត៌មាន ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនព្រៃឧទ្យានជាតិវីរៈជ័យកន្ទុយនាគ ដែលបានលើកឡើងថា៖ មានការកាប់យកឈើចេញពីតំបន់ព្រៃកន្ទុយនាគ មកគរស្តុកនៅតំបន់បរិស្ថានភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស។
ចំពោះការលើកឡើងនេះ គឺពិតជាមានការដឹកជញ្ជូនកំណាត់ឈើយកមកគរទុកទីតាំងមួយកន្លែង ដើម្បីឱ្យជំនាយរដ្ឋបាលព្រៃឈើចុះពិនិត្យវាស់វែងបង់ពន្ធឈើជូនរដ្ឋមុននឹងដឹកជញ្ជូនទៅរោងចក្រអារឈើ មានវាយញញូរត្រាសំគាល់លើកំណាត់ឈើ។ កំណាត់ឈើនេះបានមកពីការឈូសឆាយសម្អតដី ក្នុងអនុតំបន់1 និងអនុតំបន់2 ស្ថិតនៅភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ដើម្បីដាំដំណាំកៅស៊ូតាមផែនការមេរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនមានឈ្មោះ នុតភាពសុភី អ៊ីនវេសមេន ជាក្រុមហ៊ុនខ្មែរក្នុងស្រុកបានចុះកិច្ចសន្យាវិនិយោគសម្បទានដីសេដ្ឋកិច្ចមានទីតាំងស្ថិតនៅ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មិនស្ថិតនៅតំបន់ឧទ្យានជាតិវីរៈជ័យដែនសមត្ថកិច្ចបរិស្ថាននោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមបន្តសុដំណើរការសកម្មភាពឡើងវិញ ក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីបានចុះបញ្ជីដី និងចុះកិច្ចសន្យាឡើងវិញ។
ជាមួយគ្នានេះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី លោកគឹជាមន្ត្រីជំនាញមួយដ៍សំខាន់នៅក្នុងចំណោមមន្ត្រី ប្រធានមន្ទីរជាច្រើនទៀត ក្នុងខេត្តរតនគិរី នៅរសៀលថ្ងៃទី១១ ធ្នូនេះ លើសពីករណីព្រៃឈើដែលក្រុមហ៊ុន នុភាព សុភី អ៊ិនវេសមេន ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានចុះកិច្ចសន្យាវិនិយោគសម្បទានដីសេដ្ឋកិច្ច លោកថា ក្រុមហ៊ុនមួយនេះ ដែលបានចុះបញ្ជីមានផ្ទៃសរុបទំហំត្រឹមតែ( ៨៥៧៧ហិកតា)តែប៉ុណ្ណោះ។ ហើយមានចែកជា១០ អនុតំបន់ដែលមានទីតាំងនៅឃុំតាវែងលើស្រុកតាវែង និងមួយផ្នែកទៀត នៅឃុំញ៉ាង ស្រុកអណ្តូងមាស។
នេះបើយោងតាមច្បាប់អនុញ្ញាត របស់ក្រសួងបរិស្ថានលេខ ២១៩ ស.ជ.ណ.ប.ស ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ បានអនុញ្ញាតឱ្យក្រុមហ៊ុន នុភាព សុភី អ៊ិនវេសមេន ធ្វើវិនិយោគអភិវឌ្ឍន៍វិស័យដំណាំកសិឧស្សាហកម្មលើផ្ទៃដីសរុប (ទំហំ ៩.០០០ហិកតា ) បើយើងសង្កេតមើលតាមលិខិតអនុញ្ញាតរបស់ក្រសួងបរិស្ថានមានចំនួនលើស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីដល់ទៅ(ទំហំផ្ទៃដី ៤២៣ ហិកតា)ឯណ្ណោះ។ ចុះបើលើសទំហំផ្ទៃដីការអនុញ្ញាតរបស់ក្រសួង និងមន្ទីរកសិកម្មខេត្ត ទល់ទៅ ៤២៣ហិកតា ដូចច្នេះតើដីចំនួនលើសនេះ ជារបស់អ្នកណា?….។
យ៉ាងណាក៍ដោយ ករណីឈូសឆាយដីរបស់ក្រុមហ៊ុន នុភាព សុភី អ៊ិនវេសមេនចំណុច ឃុំតាវែងលើស្រុកតាវែង និង ឃុំញ៉ាងស្រុកអណ្តូងមាសនេះ មានភាពមិនប្រកតី ដោយមានផ្ទៃដីចំនួនលើសទល់តែ ៤២៣ហិកតា ឯណ្ណោះ៕